ដោយ : ប.ជ័យ / បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ខែមីនាឆ្នាំ២០២២នេះបានបើកកិច្ចប្រជុំសាមញ្ញមួយជាមួយថ្នាក់ដឹកនាំស្នងការដ្ឋានដើម្បីកសាងផែនការអភិវឌ្ឍន៍ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យឲ្យកាន់តែរីកចម្រើន។
ក្នុងឱកាសនេះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជំរុញដល់ លោក លោកស្រីស្នងការរងត្រូវយកចិត្តទុកដាក់ពង្រឹង សមត្ថភាព ចំណេះ ជំនាញ ផ្នែកច្បាប់ និង ព័ត៌មានវិទ្យាដល់មន្ត្រីក្រោមឱវាទដើម្បីឲ្យលទ្ធផលនៃការអនុវត្តការងារកាន់តែ លឿនរហ័ស និងប្រកបដោយប្រសិទ្ធិភាព។
លោកបន្តថាការប្រជុំកសាងផែនការសកម្មភាពនេះគឺដើម្បីឲ្យនគរបាលគ្រប់ផ្នែកពាក់ពន្ធ័ត្រូវយកចិត្តទុកដាក់បំពេញតួនាទីជំនាញ ឲ្យបានត្រឹមត្រូវ បម្រើសេវា ជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ប្រកបដោយតម្លាភាព និង យុត្តិធម៌៕សរន-PC