ភ្នំពេញៈ អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួម នៃ ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អអផ) នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នេះ បាន សេចក្តីប្រកាសព័ត៌មានឲ្យដឹងថា ក្រុមការងារទី២ ទទួលបន្ទុកអនុវត្តសកម្មភាពនៅក្នុងលទ្ធផល ជាក់ស្ដែងទី១១ ទាក់ទងនឹងទណ្ឌកម្មហិរញ្ញវត្ថុលើហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ បានរៀបចំសិក្ខាសាលាចំនួន ២លើក និងវេទិកាតុមូលចំនួន ១លើក ដើម្បីបណ្តុះបណ្តាល និងផ្សព្វផ្សាយឱ្យបាន កាន់តែទូលំទូលាយបន្ថែមទៀត ពីច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដល់ក្រសួង-ស្ថាប័នត្រួតពិនិត្យបុគ្គលឬអង្គភាពក្រៅពីបុគ្គលរាយការណ៍ និងសាធារណជន។

១-អំពីសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយ ភាយអាវុធមហាប្រល័យ៖ ដើម្បីបន្តផ្សព្វផ្សាយ និងបណ្តុះបណ្តាលពីច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ ការរីកសាយភាយអាវុធមហាប្រល័យ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦២០/ ០១៩ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ក្រុមការងារទី២ បានរៀបចំសិក្ខាសាលា ចំនួន ២ លើកបន្ថែមទៀត តាមប្រព័ន្ធអនឡាញ (Zoom) ក្រោមអធិបតីភាព ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួង យុត្តិធម៌ឯកឧត្តម ងី ច័ន្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង លោកជំទាវ សាយ សំអាត ប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ជាសហប្រធាននៃក្រុមការងារទី២។
សូមជូនសេចក្តីប្រកាសទាំងស្រុង