ដោយៈទេពកង្រី/កំពង់ឆ្នាំង:នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារនាំយកអង្ករចំនួន ៩ការ៉ុង .ស៊ីម៉ង់ត៍ ៩ការ៉ុង .មី ៦កេះ .ទឹកត្រី ៣យួរ .ទឹកស៊ីអ៉ីវ ៣យួរ .អាវរងា៣ .មុង ៣ .ម៉ាស់ ៣ប្រអប់ .ជែលលាងដៃ ៩ដប .រួមនឹងថវិកាមួយចំនួន ដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកស្រី ទៅឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋទីទ័លក្រ.ស្រ្តីមេម៉ាយ .ជនពិការ .និងមានជំងឺប្រចាំកាយ. នៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ក្នុងឱកាសនេះដែរ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់ ពីលោកមេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ដល់គ្រួសារប្រជាពលរដ្ឋទាំងបី ៕