ដោយៈមុនីរ័ត្ន/ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង និងលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំយុវជនខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នេះ។

លោក ស សុខា ក្នុងនាមក្រុមការងាររៀបចំកម្មវិធីបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចក្រឡាហោម និងលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែលបានឆ្លៀតពេលដ៏មមាញឹក និងមានតម្លៃ អញ្ជើញជាគណៈអធិបតី ព្រមទាំងលោក លោកឧកញ៉ា  លោកស្រី អ្នកនាងកញ្ញា ជាថ្នាក់ដឹកនាំយុវជនខេត្តទាំង៣ ដែលបានអញ្ជើញចូលរួមជាអធិបតី ៕សរន