ឆ្នាំជូត
យីអ៊ុនស្រុតចុះ។ដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុប និងបញ្ហាយាយី ម្ល៉ោះហើយបើមានកិច្ចការអ្វីសំខាន់អាចពន្យាពេលក៏ល្អដែរ។រាល់ការប្រកបការងារសព្វបែបយ៉ាង ហាក់មានអ្វីមករារាំងមុខ និងបិទបាំងភ្នែកធ្វើឱ្យជួបបញ្ហារកាំចិត្តច្រើន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការប្រជែងគ្នាតានតឹងនិងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវកើតឡើង។
រីឯបញ្ហាស្នេហាប្រុសស្រីមានដំណើរថយក្រោយព្រោះតែម្នាក់ៗចង់ចាញ់ឈ្នះនិងយកត្រូវរៀងៗខ្លួន៕
ឆ្នាំឆ្លូវ
យីអ៊ុនខ្ពស់ត្រដែត។ការរស់នៅឱ្យប្រយ័ត្នបញ្ហាអារម្មណ៍បន្តិច ហើយដាច់ខាតមិនត្រូវយកការចាញ់ឈ្នះឬអារម្មណ៍ខឹងសម្បាដឹកមុខឡើយប្រយ័ត្នរឿងតូចតាច សោះប្រែជារីកជាធំ។ការប្រកបការងារលោកអ្នកអាចមានរឿងរាវល្អៗចូលមកនាំឱ្យសប្បាយចិត្ត ហើយកិច្ចការតូចធំតែងទទួលផ្លែផ្កាត្រឡប់មកវិញ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមានភាពកាក់កបល្អហើយបើចង់ជួញផ្លូវឆ្ងាយទៀតសោតក៏តែងផ្តល់ផ្លែផ្កាគួរសម ។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក៕
ឆ្នាំខាល
រាសីស្រុតចុះ។នៅថ្ងៃនេះឱកាសកើតបញ្ហាអាក្រក់ៗមានខ្ពស់ជាងសព្វមួយដង ហេតុនេះទោះធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែង។ការប្រកបការងារ លោកអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់ ហើយធ្វើមិនដឹងមិនឮចំពោះបញ្ហាខ្លះទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយត្រូវរត់ទៅរកអតិថិជនហើយត្រូវស្វះស្វែងបន្តិចទើបការរកប្រាក់ចំណូលគ្រាន់ប្រមូលបានដូចសេចក្តីប្រាថ្នាទៅរួច។
សេចក្តីស្នេហាប្រុសស្រីមានការប្រចែប្រច័ណ្ឌ និងចាប់កំហុសគ្នា៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។ការរស់នៅថ្ងៃនេះបើទោះបីដំណើរជីវិតល្អប្រសើរក្តី ប៉ុន្តែលោកអ្នកក៏កើតមានរឿងរាវសៅហ្មងផង ដូចនេះគប្បីធ្វើមិនដឹងមិនឮខ្លះទើបជាការប្រពៃបំផុត។ការប្រកបការងារមានការជឿនលឿននិងបើចង់ពឹងពាក់ឱ្យអ្នកដទៃជួយក៏តែងទទួលលទ្ធផលគ្រាន់ជាទីកក់ក្តៅ ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើចង់ធ្វើជំនួញតូចធំមិនថាផ្លូវទឹកផ្លូវអាកាសឬផ្លូវគោកក្តីតែងហុចភោគផលដូចសមប្រកបផងដែរ។
រីឯបញ្ហាស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ទាំងស្ត្រីបុរស បើមានរឿងរាវត្រូវជជែកពិភាក្សាអ្វីមួយ ឬដោះស្រាយបញ្ហាតូចធំតែងពុំទទួលជួបក្តីសម្រេចដូចក្តីប្រាថ្នាត្រឡប់មកវិញច្រើនឡើយ ។ក្នុងថ្ងៃនេះមិនថាបញ្ហាប្រាក់កាសនិងការងារលោកអ្នកអាចប្រកបដោយជឿនលឿនទៅមុខសន្សឹមៗជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញការចេញធ្វើជំនួញទីជិតឆ្ងាយមិនថា ផ្លូវគោក ផ្លូវទឹក ឬ ផ្លូវអាកាស ក្តីលោកអ្នកទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃគ្រាន់ចិញ្ចឹមគ្រួសារទៅរួច។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការអស់សង្ឃឹមព្រោះតែម្នាក់ៗគិតច្រើនតែម្នាក់ឯង៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ទាំងស្ត្រីបុរសក្នុងការធ្វើដំណើរឆ្ងាយជិតមានការប្រទាំងប្រទើសច្រើនបន្តិច ម្ល៉ោះហើយត្រូវប្រុងប្រយ័ត្នជានិច្ចទើបគ្មានបញ្ហាអាក្រក់ៗចូលមកបៀតបៀនយាយី។ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានលំនឹងល្អ ហើយទោះប្រកបការងារឬបញ្ហាផ្ទាល់ខ្លួនមានសភាពស្ងប់ស្ងាត់ដែរ។អ្នកប្រកបរបររកស៊ីជួញដូរមិនថា ផ្លូវគោក ផ្លូវទឹក ឬ ផ្លូវអាកាស ក្តីទោះលោកអ្នកខិតខំប៉ុនណាបានត្រឹមមួយទប់ទល់ហើយបើឱ្យសល់ធំដុំនោះគ្មានទេ។
រីឯសេចក្តីស្នេហាប្រុសស្រីមានការចាប់កំហុស និងយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួននាំឱ្យកើតភាពរកាំចិត្តមិនចេះចប់ប៉ុណ្ណោះ៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះមានការជឿនលឿនក្នុងដំណើរជីវិតគួរសម ហើយភាពសុខដុមក៏មានច្រើនជាងមុនបន្តិចដែរ។ផ្តល់ផលល្អសម្រាប់លោកអ្នកចរចា ឬចុះកិច្ចសន្យាអ្វីមួយពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូររាល់ការចេញធ្វើជំនួញតូចធំឃើញថាមានការលូតលាស់ឈានទៅមុខប្រសើរ ហើយបើលោកអ្នកចង់ពឹងពាក់នណារម្នាក់ក៏តែងហុចផ្លែផ្កាមកវិញដូចជាទីពេញចិត្ត។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំក្នុងថ្ងៃនេះមានការចម្រើនលូតលាស់ និងស្រុះស្រួលគ្នាប្រពៃ៕
ឆ្នាំមមែ
យីអ៊ុនស្រុតចុះ។ទាំងស្ត្រីបុរសលោកអ្នកធ្វើអ្វីងាយទទួលរងផលប៉ះទង្គិច និងមានរឿងរាវត្រូវដំបៅចិត្ត។
ការប្រកបការងារលោកអ្នកមិនត្រូវហ៊ានរិះគន់ចៅហ្វាយនាយឡើយប្រយ័ត្នជញ្ជាំងមានត្រចៀកកើតមានរឿងរាវជាប់កុនដល់អាត្មាខ្លួន។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយមិនសូវដូចសមប្រកបប៉ុន្មានដែរគឺច្រើនខកបំណង ហើយពិសេសឱ្យប្រយ័ត្នកើតរឿងជម្លោះវិវាទ។
រីឯសេចក្តីស្នេហាកំលោះក្រមុំកើតមានការរកាំចិត្ត និងចម្រូងចម្រាសចំពោះគ្នាមិនចេះចប់មិនចេះហើយ៕
ឆ្នាំវក
យីអ៊ុនខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចាឬចុះកិច្ចសន្យាអ្វីមួយពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញជានិច្ច។ការប្រកបការងារមានការជឿនលឿនសន្សឹមៗទៅមុខដូចសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូររាល់ការចេញធ្វើជំនួញតូចធំឃើញថាមានការលូតលាស់ទៅមុខប្រសើរ ហើយបើលោកអ្នកចង់ពឹងពាក់នណារម្នាក់ក៏តែងហុចផ្លែផ្កាមកវិញដូចជាទីគាប់បំណង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំក្នុងថ្ងៃនេះមានការចម្រើនលូតលាស់ និងស្រុះស្រួលគ្នា៕
ឆ្នាំរកា
រាសីស្រុតចុះ។ការរស់នៅលោកអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់ ហើយធ្វើមិនដឹងមិនឮចំពោះបញ្ហាខ្លះទើបប្រសើរ។នៅថ្ងៃនេះឱកាសកើតបញ្ហាអាក្រក់ៗមានខ្ពស់ជាងសព្វមួយដង ហេតុនេះទោះប្រកបកិច្ចការងារអ្វីគប្បីមានការប្រយ័ត្នប្រយែង។អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយត្រូវរត់ទៅរកអតិថិជន ហើយត្រូវស្វះស្វែងបន្តិចទើបការរកប្រាក់ចំណូលគ្រាន់ប្រមូលបានដូចសេចក្តីប្រាថ្នាទៅរួច។
បញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រចែប្រច័ណ្ឌ និងចាំចាប់កំហុសគ្នា ៕
ឆ្នាំច
យីអ៊ុនល្អជាមធ្យម។ក្នុងថ្ងៃនេះលោកអ្នកអាចមានដំណឹងល្អ និង មិនល្អនៅលាយឡំគ្នា ដូចនេះបើចង់សង្ឃឹមផលល្អទាំងអស់ឬផលអាក្រក់កើតឡើងទាំងអស់នោះក៏មិនអាចទៅរួចដែរពោលគឺត្រូវតែមានល្អខ្លះនិងអាក្រក់ខ្លះជានិច្ច។ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺអ្វីៗដូចសព្វមួយដង។សម្រាប់ថ្ងៃនេះអ្នកប្រកបរបររកស៊ីជួញដូរវិញមិនគប្បីហក់លោតខ្លាំងពេកឡើយព្រោះផលចំណូលនោះមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេឬអាចនិយាយបានថាទោះខិតខំខ្លាំងត្រឹមកម្រិតណាក៏បានត្រឹមមួយគ្រប់ឆ្នាំងបាយ។
សម្ព័ន្ធស្នេហាប្រុសស្រីពុំសូវមានការជឿនលឿនទៅមុខទេ មានតែការថយក្រោយចូរប្រយ័ត្នជម្លោះវិវាទពីតិចតួចឈានដល់ផ្លូវបំបែក៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅថ្ងៃនេះបើលោកអ្នកមានការសម្រេចចិត្តអ្វីឬគិតធ្វើអ្វីតោងតែប្រយ័ត្នប្រយែងពីព្រោះថាបើគិតត្រូវផលល្អៗនឹងហុចមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។ក្រៅពីនេះលោកអ្នកឱ្យប្រយ័ត្នការបំពេញការងារ និង បញ្ហាប្រាក់កាសពីព្រោះងាយកើតមានរឿងរាវល្អក់កករច្រើនដែរ ម្ល៉ោះហើយគប្បីមានការអត់ធ្មត់។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគួរសមឯផលកម្រៃទៀតសោតគ្រាន់ជាទីកក់ក្តៅ ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីជួនមានបញ្ហារកាំចិត្ត ឯជួនត្រូវរ៉ូវ ហើយផ្អែមល្ហែមដូចជាសេចក្តីស្នេហាទើបកើតឡើងថ្មីៗផង៕