Views: 142 Post navigation ក្រោយកិច្ចពិភាក្សាយ៉ាង«តានតឹង»កាលពីថ្ងៃចន្ទទី១៤មីនា អាម៉េរិកបានព្រមានចិនកុំអោយជួយរដ្ឋាភិបាលក្រុងមូស្គូក្នុងការធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែននៅពេល បាតុកម្មប្រឆាំងសង្រ្គាមបានរំខានដល់ការផ្សាយរបស់ទូរទស្សន៍រដ្ឋរុស្ស៊ី។ អ៊ុយក្រែនបាននិយាយថា មនុស្ស៣៥ នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសនៅមូលដ្ឋានយោធាអ៊ុយក្រែនមួយកាលពីថ្ងៃអាទិត្យ ខណៈទីក្រុងមូស្គូបាននិយាយថា “ទាហានស៊ីឈ្នួល បរទេស” រហូតដល់ ១៨០ នាក់បានស្លាប់ ហើយអាវុធបរទេសមួយចំនួនធំត្រូវបានបំផ្លាញ។