ដោយៈប.ខុន/ភ្នំពេញៈនៅថ្ងៃទី១៥ខែមីនាក្រសួងធនធានទឹកនិងឧតុនិយមបានជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុសម្រាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២២ខែមីនាឆ្នាំ២០២២ថា នៅក្នុងសប្តាហ៍នេះព្រះរាជាណាចក្រកម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតពីខ្សោយទៅមធ្យម និង សម្ពាធទាបតូចៗដែលកើតឡើងផ្ទាល់ដោយកន្លែងជាអន្លើ ( Local Low Formed )បង្កឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនជាមួយបាតុភូតផ្គររន្ទនិងខ្យល់កន្ត្រាក់។
ក្នុងសេចក្តីជូនដំណឹងបានសរសេរថាស្ថនភាពបែបខាងលើធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២៤ទៅ២៧អង្សាសេសីតុណ្ណភាពអតិបរមាមានពី៣៤ទៅ៣៦អង្សាសេ។អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ពីថ្ងៃទី១៩ដល់២១ខែមីនា ពិសេសនៅតំបន់ទំ នាបកណ្តាលនិងទំនាបភាគពាយ័ព្យ បរិមាណភ្លៀងកើនឡើងធ្វើឱ្យសីតុណ្ណភាពអតិបរិមាធ្លាក់ចុះបន្តិចមកវិញ ។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែកនិងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមាពី២៤ទៅ២៧អង្សាសេ សីតុណ្ណភាពអតិបរមាមានពី៣៤ទៅ៣៦អង្សាសេ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ។
នៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២២ទៅ២៤អង្សាសេ សីតុណ្ណភាពអតិបរមាមានពី៣២ទៅ៣៤អង្សាសេ។អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ សូមសាធារណជនតាមដានបញ្ហាប្រែប្រួលអាកាសធាតុដោយការយកចិត្តទុកដាក់ហើយប្រុងប្រយ័ត្នអំពីគ្រោះថ្នាក់ពីបាតុភូតខាងលើជាពិសេសនៅពេលមេឃរកកលធ្លាក់ភ្លៀង៕srn