នៅ​ថ្ងៃទី​១៥​ខែមីនា​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ​សម្រាប់​ពីថ្ងៃ​ទី​១៦​ដល់​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០២២​ថា នៅក្នុង​សប្តាហ៍​នេះ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួលរង​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម និង សម្ពាធ​ទាប​តូចៗ​ដែល​កើតឡើង​ផ្ទាល់​ដោយ​កន្លែង​ជា​អន្លើ ( Local Low Formed )​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​ជាមួយ​បាតុភូត​ផ្គរ​រ​ន្ទ​និង​ខ្យល់​កន្ត្រាក់​។​