ប្រែសម្រួលៈបំណង(ដេល្លីម៉េល,CGTN)៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី( Volodymyr Zelenskyy)និយាយថា គណៈប្រតិភូអ៊ុយក្រែននិងរុស្ស៊ីនឹងបន្តកិច្ចពិភាក្សានៅថ្ងៃអង្គារទី១៥មីនា។
ថ្លែងក្នុងសុន្ទរកថាតាមវីដេអូមួយ លោកហ្សេលេនស្គី បាននិយាយថា គណៈប្រតិភូអ៊ុយក្រែនបានធ្វើការងារល្អក្នុងកិច្ចពិភាក្សាកាលពីថ្ងៃចន្ទ តែលោកមិនបានផ្តល់ព័ត៌មានលម្អិតទេ។
លោកថាកាលពីថ្ងៃចន្ទ លោកបាននិយាយទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកណាហ្វតាលី បិនណិត(Naftali Bennett) ជាផ្នែកនៃកិច្ចខិតខំ«បញ្ចប់សង្គ្រាមអោយរហ័ស»និងសំរេចបាន«សន្តិភាពមែនទែន»។
លោកបិនណិតបាននិងកំពុងស្វះស្វែងសម្រុះសម្រួលអោយមានដំណោះស្រាយដោយសន្តិវិធីមួយ ហើយកាលពីថ្ងៃចន្ទក៏បានបាននិយាយទៅកាន់ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន។
ជាថ្មីទៀតប្រធានាធិបតីអ៊ុយក្រែនបានអំពាវនាវអោយទាហានរុស្ស៊ីឈប់ប្រយុទ្ធនិងនិយាយបែបឡូយថា«ខ្ញុំផ្តល់ឳកាសរស់ដល់អ្នក»។
លោកហ្សេលេនស្គីកាលពីសប្តាហ៍មុនបាននិយាយថាប្រទេសលោកកំពុងរងទុក្ខហើយលោកដឹងគុណការគាំទ្រទ្វេភាគីពីបណ្តាប្រទេសក្នុងអង្គការណាតូតែបានវាយប្រហារិះគន់ណាតូជាថ្មីចំពោះភាពស្ទាក់ស្ទើររបស់សម្ពន្ធភាពយោធាដ៏ធំមួយនេះក្នុងការផ្តលើការគាំទ្រផ្នែកយោធា ហើយទទូចសុំអោយលោកខាងលិចចូលរួមកិច្ចពិភាក្សាដើម្បីផ្តល់ការធានាសន្តិសុខផ្ទាល់របស់គេចំពោះអ៊ុយក្រែនផងដែរ៕
លោក ហ្សេលេនស្គីអះអាងថា លោកមានបំណង«ចាប់ផ្តើមដំណើរការរកដំណោះស្រាយសំរាប់សន្តិភាពនិងការបញ្ចប់សង្គ្រាម» នៅក្នុងកិច្ចពិភាក្សាការទូតជាបន្តបន្ទាប់ជាមួយរុស្ស៊ី