ប្រែសម្រួល : កញ្ញាដាលីស (បាល់ទាត់) ៖ រាត្រីថ្ងៃអង្គារនេះគឺជាការសម្រេចសេចក្តីចុងក្រោយនៃជោគវាសនារបស់បិសាចក្រហម Man U នៅវគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ UEFA Champions League ខណៈពួកគេស្វាគមន៍ក្រុម Atl. Madrid នៅជើងទី២ ក្រោយស្មើគ្នា១-១ នៅជើងទីមួយនៅទឹកដីអេស្ប៉ាញ។ មួយគូទៀតក៏ត្រូវកាត់សេចក្តីនៅថ្ងៃនេះដែរគឺ Ajax ប៉ះជាមួយ Benfica ក្រោយស្មើគ្នា ២-២ នៅជើងទីមួយ។
– Man U vs Atl. Madrid
បិសាចក្រហមកំពុងឆ្លងកាត់ទម្រង់លេងមិនសូវល្អនៅខណៈពេលនេះ ហើយការធ្លាក់ចេញពីក្របខ័ណ្ឌ Champions League នៅពេលនេះមិនមែនជារឿងល្អសម្រាប់ពួកគេនោះទេ។
ពួកគេកំពុងតស៊ូយ៉ាងពិបាកដើម្បីរក្សាតំណែងកំពូលទាំងបួនក្នុង Premier League ហើយមានការពិភាក្សាជាច្រើនអំពីលោក រ៉ាហ្វ រេងនីកបាត់បង់ទំនុកចិត្តពីកីឡាកររួចទៅហើយ។
ទន្ទឹមនឹងនេះដែរ Atletico Madrid ហាក់បានរកឃើញទម្រង់លេងល្អឡើងវិញទាន់ពេលវេលា។ ពួកគេកំពុងស៊ុតបំប៉ោងសំណាញ់ទីក្នុងអត្រាដ៏គួរឱ្យចាប់អារម្មណ៍ ហើយពួកគេក៏ហាក់បានតាំងចិត្តដើម្បីសងសឹកខ្លួនឯងចំពោះការខូចចិត្តនៅ CL ដែលបង្កឡើងដោយកីឡាករគ្រីស្ទាណូ រ៉ូណាល់ដូក្នុងទសវត្សរ៍កន្លងទៅផងដែរ។
មើលតាមជាក់ស្តែង Atl. Madrid ហាក់មានប្រៀប ព្រោះពួកគេបានទម្លាក់ក្រុម Liverpool នៅកីឡដ្ឋាន Anfield ក្នុងវគ្គ ១៦ ក្រុមចុងក្រោយកាលពីរដូវកាលមុន ពេលកំពុងជួបទម្រង់លេងបែបនេះដូចគ្នា។
ទោះយ៉ាងណា ពួកគេមិនអាចមើលរំលងបទពិសោធន៍លើទីលានរបស់រ៉ូណាល់ដូទល់នឹង Atl. Madrid បានឡើយ។ ថាមិនត្រូវរ៉ូណាល់ដូអាចជាពេជ្ឃឃាដលើទីលានម្តងទៀតសម្រាប់ពួកគេនៅយប់នេះ។
ក្រុមទាំងពីរធ្លាប់ជួបគ្នា ៣ ដង ដោយ Atl. Madrid ឈ្នះ ២ ស្មើ១។ ការឈ្នះទាំងពីរនោះបានកើតឡើងតាំងពីឆ្នាំ១៩៩២ ក្នុងការប្រកួត UEFA Cup Winners ជុំទី២។
ផ្អែកលើបទពិសោធន៍លើទីលានជាក់ស្តែងរវាងក្រុមទាំងពីរ យើងរំពឹងបិសាចក្រហមនឹងអាចឆ្លងផុតទៅវគ្គបន្ទាប់។
លទ្ធផលព្យាករណ៍ Man U ឈ្នះ ២-១។
– Ajax vs Benfica
ការប្រកួតជើងទី១បានបញ្ចប់ទៅដោយមានការស៊ុតបញ្ចូលទីច្រើនគ្រាប់ ខណៈដែលក្រុមពូកែលេងវាយលុកទាំងពីរបានស៊ុតគ្នាទៅវិញទៅមកមិនសំចៃជើង ហើយប្រកួតនៅថ្ងៃអង្គារនេះក៏រំពឹងមានគ្រាប់បាល់ច្រើនផងដែរ។
Ajax គឺជាក្រុមម្ចាស់ជើងឯកហូឡង់ដែលកំពុងការពារតំណែងជើងឯក ហើយពួកគេកំពុងស្ថិតក្នុងមាគារក្សាតំណែងជើងឯកបានជាថ្មីម្តងទៀត។ ពួកគេស៊ុតបញ្ចូលទីច្រើនជាងគេនៅក្របខ័ណ្ឌ Eredivisie ហើយពួកគេក៏បានបន្តទម្រង់លេងល្អនេះមកកាន់ក្របខ័ណ្ឌ Champions League ផងដែរ។
ការពិតដែលថាពួកគេលេងនៅក្នុងផ្ទះនឹងក្លាយជាការបង្កើនទំនុកចិត្តខ្ពស់មួយ ហើយអ្នកគាំទ្រនឹងអបអរសាទរចំពោះការស៊ុតបញ្ចូលទីទល់នឹងក្រុមភ្ញៀវមកពីព័រទុយហ្គាល់នេះ។
ទន្ទឹមនឹងនេះ Benfica មិនមែនជាគូប្រជែងស្លូតនោះទេ។ ពួកគេគឺជាក្រុមវាយលុកដ៏ល្អបំផុតនៅក្នុង Primeira Liga ហើយកំពុងប្រជែងចំណាត់ថ្នាក់កំពូលទាំងបី។
ខណៈដែលក្រុមទាំងពីរនេះលេងតទល់គ្នានៅកីឡដ្ឋាន Johan Crujiff Arena យើងរំពឹងមានការប្រយុទ្ធគ្នាដ៏សាហាវ ហើយនឹងមានគ្រាប់បាល់ច្រើនគ្រាប់ដូចជើងទីមួយ។
ទោះយ៉ាងណាប្រៀបឈ្នះគឺបានទៅខាងម្ចាស់ផ្ទះ ដូច្នេះលទ្ធផលព្យាករណ៍ គឺ Ajax ឈ្នះ ៤-១៕
Man U អាចបំពាក់ Atl. Madrid ឡើងទៅវគ្គបន្ទាប់បានទេយប់នេះ?