ដោយៈ សុវណ្ណ​កុម្ភៈ / ភ្នំពេញៈ ក្នុងខណៈដែល​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣២ នៅ​កម្ពុជា កាន់តែ​ឈាន​មក​កៀក​នោះ កីឡាករ កីឡាការិនី វ័យចាស់ ដែល​ចូលនិវត្តន៍​នោះ បាន​សម្ដែង នូវ​ការសោកស្ដាយ ដោយសារតែ​ពួកគេ ហួស​ពី​វ័យ ដែល​ត្រូវ​ចូលរួម ។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ រៀបចំ​ស៊ី​ហ្គេម ឆ្នាំ​២០២៣(CAMSOC) បណ្ដា​អតីត​កីឡាករ កីឡាការិនី ដែល​ធ្លាប់មាន​ថ្វីដៃ​ជនជាតិ និង​កីឡាករ កីឡាការិនី ដែលមាន​គុណបំណាច់ ចំពោះ​គ្រួសារ​កីឡា​យើង នៅតែ​ផ្ដល់ឱកាស​ឲ្យ​គេ បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ ជា​ប្រវត្តិសាស្ត្រ​នេះ ។​

​កីឡាការិនី​ប៉េតង់ កែ ឡេង កីឡាករ​ប៉េតង់ សុខ ចាន់​មៀន ដែល​សុទ្ធតែជា​អ្នក​ធ្លាប់​ប្រជែង បាន​មេដាយមាស ជូន​ជាតិ​នោះ​យើង មិនដែល​បំភ្លេច​ពួកគេ​នោះទេ​។ អតីត​កីឡាការិនី តេ​ក្វាន់​ដូ WT (World Taekwondo) ក៏​គេ​នៅតែ​ជា​បុគ្គល​សំខាន់ ក្នុង​កីឡា​ដែរ​។ សូម្បីតែ​អតីត​ព្រឹទ្ធាចារ្យ​កីឡា ដែល​នៅ​សេសសល់ ពី​ជំនាន់​មុន ក៏​យើង​នៅតែ​ចាត់ទុក​ពួកគាត់ ជា​ធនធាន​កីឡា​ដ៏​សំខាន់ សម្រាប់​អ្នកជំនាន់ក្រោយ​ដែរ ។​

​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​អះអាង ស្រដៀង​គ្នា​ដែរ​ថា យើង​មិនដែល​បំភ្លេច​អ្នក នៅក្នុង​គ្រួសារ​កីឡា​ឡើយ​នេះ វា​ជា​គំរូ​មួយ​ដែល យើង​ធ្វើឡើង សម្រាប់​ទុក​ឲ្យ​អ្នក​ជំនាន់ ក្រោយ​យកតម្រាប់​តាម​។​

​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឆ្នាំ​២០២៣ វា​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ជា​លើកដំបូង ក្នុងឋានៈ​ជា​ស្ថាបនិក​ម្នាក់ ដែល​បាន​ចូលរួម​បង្កើត​ព្រឹ​ត្តិ្ក​ការណ៍​ស៊ី​ហ្គេម កាលពី​ឆ្នាំ​១៩៥៩​។​

​ដោយសារ​សង្គ្រាម​កម្ពុជា បាន​អាក់ខាន ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ នៃ​ព្រឹត្តិការណ៍ ថ្នាក់​តំបន់ អស់​រយៈពេល​ជាង ៦០ ឆ្នាំ​មកហើយ​។​

​ការចូលរួម​លើកទឹកចិត្ត​របស់ អតីត​កីឡាករ កីឡាការិនី ល្បីៗ ឬ កីឡាករ កីឡាការិនី រៀមច្បង វា​មាន​សារសំខាន់​ខ្លាំងណាស់ គឺ​វា​ជា​កម្លាំង​ជំរុញ​លើកទឹកចិត្ត ដោយ​មិនអាច​អត់​បាន​៕/V​