ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ក្នុង​កិច្ចប្រជុំ​លើ​សេចក្តីសម្រេច ស្ដីពី​ការកែសម្រួល ប្រការ​១ និង​ប្រការ​៣ នៃ​សេចក្តីសម្រេច​លេខ​៣៤០ សសរ ចុះ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៦ និង​ស្ដីពី​ការកែសម្រួល​សមាសភាព អនុគណៈកម្មាធិការ​វិនិយោគ ខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ក៏បាន​ពិនិត្យ​សំណើសុំ​វិនិយោគ រោងចក្រ​ផលិត​សំបក​កង់ រថយន្ត នៅ​ស្រុក​ម៉ាឡៃ​។​

​មន្ត្រី​ការិយាល័យ​វិនិយោគ នៃ​សាលាខេត្ត​បន្ទាយមានជ័យ បានអោយ​សារព័ត៌មាន​ដឹង កាលពី​រសៀល ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២២ ក្នុង​កិច្ចប្រជុំ​នេះ ធ្វើ​នៅ​សាលប្រជុំ សាលាខេត្ត​បន្ទាយមានជ័យ​ថាៈ សេចក្តីសម្រេច​នេះ ប្រគល់​តួនាទី ភារកិច្ច ជូន​សា​ម៉ី​ខ្លួន និង​សហការី ដើម្បី​បំពេញភារកិច្ច និង​ប្រកបដោយ​ការទទួលខុសត្រូវ ។ ក្នុងនោះដែរ រដ្ឋបាលខេត្ត ក៏បាន​បង្ហាញ​សមាសភាព​ថ្មី ដល់​គណៈកម្មាធិការ​គ្រប់គ្រង​។​

​នាឱកាស​នោះ រដ្ឋបាលខេត្ត ក៏បាន​ស្នើ​សមាជិក សមាជិកា ពិនិត្យ​នៃ​អង្គប្រជុំ​នោះ លើក​ពី​សំណើ​របស់ ក្រុមហ៊ុន អ៊ឹង ឈុនលី ថា​យ​លឺ​ហ្វេ​ន ត្រ​ត្រេ​ត ឯ​-​ឧ នៅ​គម្រោង​ខាងលើ នៅក្នុង​តំបន់​សេដ្ឋកិច្ច នៅ​ដី​របស់​ក្រុមហ៊ុន​ប៉ាង ណាគ្រី រៀល​អ៊ី​ស្ទេ​ត ឯ​.​ក នៅ​ភូមិ​ខ្លា​ងាប់ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។ សមាជិក​អង្គប្រជុំ មាន​ផ្តល់​ការគាំទ្រ និង​លើកទឹកចិត្ត ដល់​ក្រុមហ៊ុន ខាងលើ​ផងដែរ​។​

​យោងសេចក្តី​សម្រេច​នោះ គឺ​លោក អ៊ុំ រាត្រី អភិបាលខេត្ត ជា​ប្រធាន លោក អោម ចន្ថា ជា​អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន ក្នុង​កិច្ចប្រជុំ​លើ​សេចក្តីសម្រេច ស្ដីពី​ការកែសម្រួល ប្រការ​១ និង​ប្រការ​៣ នៃ​សេចក្តីសម្រេច​លេខ ៣៤០ សសរ ចុះ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៦ ស្ដីពី​ការកែសម្រួល​សមាសភាព​អនុគណៈកម្មាធិការ​វិនិយោគ ខេត្តបន្ទាយមានជ័យ ៕/V​