ដោយ : ប.ជ័យ / បន្ទាយមានជ័យៈ មានករណីអំពើហិង្សាដោយចេតនាក្នុង គ្រួសារមួយបាន កើតឡើងកាលពីម៉ោ១២និង១០នាទីរំលងអាធ្រាត្រចូល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយបណ្តាលឲ្យកុមារីមួយរូបស្លាប់ ។
នគរបាលស្រុកថ្មពួកបានអោយដឹងថ្ងៃទី១៥ខែមីនាថា ករណីនេះបង្ករឡើង ដោយឈ្មោះ លួស ធំ អាយុ២៨ឆ្នាំ ជាប្តី ដែលបានមកពីកន្លែងផឹកស៊ី ពេលមកដល់ផ្ទះ ក៍បានឈ្លោះប្រកែកពាក្យសម្ដីគ្នាជាមួយប្រពន្ធឈ្មោះខន ខួច អាយុ៣៨ឆ្នាំ រួចក៍ទាញកៅអីជ័រវាយទៅលើប្រពន្ធដែលកំពុងដេកនៅ ក្នុងមុងជាមួយកូនស្រី ទើបបណ្តាលអោយត្រូវកូ នស្រីរបស់ខ្លួនឈ្មោះលួស ស្រីនី អាយុមួយខួបប្រាំពីរខែមួយកៅអីជ័រចំសៀតផ្ការខាងស្តាំបង្ករបួសធ្ងន់ ហើយស្លាប់នៅមន្ទីពេទ្យក្រោយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕/PC