​ដោយ : ប​.​ជ័យ / បន្ទាយមានជ័យ: ក្រោយ​សមត្ថកិច្ច​នគរ​បាល​ឃាត់ខ្លួន​រួច​បញ្ជូន​ជាមួយ​សំណុំរឿង​ល្មើស បង្ករឿង​និង​គ្រោះថ្នាក់​ចរាចរណ៍​បុក​ស្លាប់​ភ្លាមៗ​ជនជាតិខ្មែរ​២​នាក់​នៅ​ក្រុង​ប៉ោយប៉ែត មកទល់​ថ្ងៃ​ទិ​១៥​ខែមីនា ឆ្នាំ​២០២២ តុលាការខេត្ត​បន្ទាយមានជ័យ​បានសម្រេច​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​។​

​លោក​វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល​ក្រុង​ប៉ោយប៉ែត បានដឹង​ថ្ង​ទី​១៥​ខែមីនា បាន​រំលឹកថា ថា កាលពី​វេលា​ម៉ោង​០១​និង​៤០​នាទី​រំលង​អា​ធ្រា​ត​ចូល​ថ្ងៃទី ១៤ ខែមីនា ឆ្នាំ​២០២២ លើផ្លូវ​ជាតិ​លេខ​៥ ត្រង់ចំណុច​មុខ « ផ្ទះសំណាក់​ផ្កាយព្រឹក » ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រវាង​រថយន្ត​លុ​ច្ស​ស៊ី​ស RX330 ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 2AU-1911 បើកបរ​ពី​កើ​តទៅ​លិច ហើយ​បុក​ពីក្រោយ​ម៉ូតូ​ម៉ាក​ហុងដា​ទ្រី​ម​សេ​១២៥​ព​ណ៏​ខ្មៅ​ពាក់​ផ្លាកលេខ បន្ទាយមានជ័យ​1B-0599​។​
រួច​រេ​ចង្កូត​ទៅបុករ​ថយ​ន្ត​ម៉ាក​ហ្វ​ត ព​ណ៏​ខ្មៅ ពាក់​ផ្លាកលេខ​បន្ទាយមានជ័យ​1C-2222.​ដែល​ចត​ទុក​មុខផ្ទះ បណ្តាលអោយ​គ្រោះថ្នាក់​តែម្តង​។​

​ករណី​នេៈ​បណ្តាលអោយ​បុរស​ពីរ​នាក់​ស្លាប់ ទីមួយ​ឈ្មោះ ម៉ៅ​យ៉ុង ប៊ិន អាយុ ១៧​ឆ្នាំ ភូមិ​ត្នោត ឃុំ​. សឹង្ហ ស្រុក​អូជ្រៅ ខេត្តបន្ទាយមានជ័យ និង​ទី​ពីរ​ឈ្មោះ ប៉ា សៀង​ហៃ អាយុ​២០​ឆ្នាំ ភូមិ​ទូល​ពង្រ ឃុំ​.​ទូល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ អ្នករួមដំណើរ​លើ​ម៉ូតូ​។​

​លោក​បន្តថា ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​មានឈ្មោះ ស៊ូ សៀវ​ពីង​(XU XUEBING) ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​មុខរបរ​បុគ្គលិក​កាស៊ីណូ​ហ្គោល​ដិ​ន​ស្ទួ​ច​ត្រី ស្នាក់នៅ​ប​ណ្តោៈ​អាសន្ន​ក្នុង​បុរី​ដួង​ចន្ទ​ស្ថិត​ក្នុងភូមិ​សា​មគ្គ​មានជ័យ សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​

​ក្រោយ​បង្កហេតុ កាលពី​ម៉ោង​៤​ល្ងាច​ថ្ងៃទី​១៤​ខែមីនា​ឆ្នាំ​២០២២ វេលា​ម៉ោង​១៦​និង​០០​នាទី​អ្នកបើកបរ​ខាងលើ​ត្រូវបាន​បញ្ជូនទៅ​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ។​
​ចំពោះ​មូលហេតុ​នៃ​គ្រោះថ្នាក់​គឺ​ភាគី​បើកបរ​រថយន្ត​ជនជាតិ​ចិន​បើកបរ​ក្នុង​ល្បឿន​លឿន​. ប្រមាថ​ស្ថានការណ៍​និង​ជីវិត​មនុស្ស ។​

​សូមបញ្ជាក់ថា សម្ភារ​: ខូចខាត​គឺ​យាន​ទាំងបី​ខូច​ធ្ងន់​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ក្រុង​ប៉ោយប៉ែត ។​

​ភាគី​ជន​គ្រោះ បានអោយដឹងថា : ករណីនេះ ស្នើអោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​ច្បាប់​អោយបាន​ត្រឹមត្រូវ​និង​តឹងរ៉ឹង​បំផុត​លើ​ជនជាតិ​ចិន​បង្ក​ល្មើស​នេះ និង​ករណី​ផ្សេងទៀត​កន្លងមក​៕​