ដោយៈ បាយ័ន / សៀមរាបៈ អាជ្ញាធរជាតិអប្សរា នៅល្ងាច ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពីកិច្ចប្រជុំបច្ចេកទេស លើកទី៣៥ និងកិច្ចប្រជុំពេញឣង្គ លើកទី២៨ នៃគណៈកម្មាធិការឣន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងឣភិវឌ្ឍន៍ រមណីយដ្ឋាន ប្រវត្តិសាស្ត្រឣង្គរ “ICC-ANGKOR” ដែលប្រព្រឹត្តិទៅ នៅថ្ងៃទី២៤,២៥ ខែមីនា ឆ្នាំ២០២២ ខាងមុខ។
កិច្ចប្រជុំនោះ នឹងធ្វើឡើង នៅសណ្ឋាគារ សូហ្វីតែលអង្គរ ភូគីត្រា ខេត្តសៀមរាប ក្រោមអធិបតីភាព លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕/V