ដោយៈ ទេពកង្រី / កំពង់ឆ្នាំង: នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២១២ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង មានរៀបចំបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។
ក្រោយពីបានស្តាប់របាយការណ៍ និងមតិយោបល់របស់អង្គពិធី លោកមេបញ្ជាការ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះនាយ-ពលទាហាន គ្រប់បណ្តាអង្គភាព ការិយាល័យ ផ្នែកចំណុះ ដែលបានខិតខំយ៉ាងសស្រាក់សស្រាំ ក្នុងការបំពេញភារកិច្ច ដែលថ្នាក់លើដាក់ជូន បានសម្រេចតាមផែនការ ក្នុងឆ្នាំ២០២១ កន្លងមក និងបានណែនាំ ដល់គ្រប់បណ្តាអង្គភាពទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ បំពេញភារកិច្ច ឲ្យអស់ពីកម្លាំង កាយចិត្ត ដើម្បីឈានទៅដល់គោលដៅ ឆ្នាំ២០២២ នេះ៕/V