ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមបិសាចក្រហម Manchester United នឹងបញ្ចប់រដូវកាលទី៥ជាប់ៗគ្នាដោយគ្មានពាន បន្ទាប់ពីធ្លាក់ចេញពី Champions League ក្រោមថ្វីដៃ Atletico Madrid កាលពីយប់ថ្ងៃអង្គារទី១៥មីនា។
ដោយខ្ទាតចេញពីការប្រជែងពាន Premier League ជាយូរមកហើយនោះ ក្រុមបិសាចក្រហមរបស់លោក រ៉ាហ្វ រេងនីក (Ralf Rangnick) មើលឃើញឱកាសចុងក្រោយដើម្បីលើកពានត្រូវរលាយរលត់ក្រោមថ្វីដៃរបស់ក្រុមលេងយ៉ាងមានរបៀបរបស់លោក ឌីហ្គោ ស៊ីម៉ូណេ (Diego Simeone) កាលពីយប់ថ្ងៃអង្គារ។
United បានបរាជ័យក្នុងការកេងចំណេញពីលទ្ធផលស្មើនៅជើងទីមួយនៃការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយក្នុងប្រទេសអេស្ប៉ាញ ខណៈការតែតបាល់បញ្ចូលទីក្នុងតង់ទី ១ របស់កីឡាករ រីណាន់ ឡូឌី (Renan Lodi) បានធានាជ័យជម្នះ ១-០ នៅទឹកដី Old Trafford ខណៈ Atl. Madrid បានឈានទៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រ។
សរុបលទ្ធផលទាំងពីរជើងគឺ Man U ចាញ់ ២-១ ហើយនេះក៏មានន័យដែរថាពួកគេមិនបានឈ្នះពានអ្វីសោះឡើយគិតចាប់តាំងពីការលើកពាន Europa League ក្នុងឆ្នាំ ២០១៧ ជំនាន់លោក ចូសេ ម៉ូរីញ៉ូ៕
Man U ធ្លាក់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយនៃ CL ក្រោយចាញ់ Atl. Madrid