ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាននិងកំពុង​ស្ថាបនា កំណាត់​ផ្លូវ​ចំនួន​២​ខ្សែ​ទៀត ដើម្បី​លើក​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ និង​ដើម្បី​រំដោះ​ចរាចរណ៍​ពី​ផ្លូវជាតិ​លេខ​៦A​ទៅ​មហាវិថី​ឈ្នះ​ឈ្នះ ពិសេស​ដើម្បី​សម្រួល​ចរាចរណ៍​នៅក្នុង​ឱកាស ដែល​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ចុងឆ្នាំ​២០២៣​ខាងមុខនេះ​។​

​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​បញ្ជាក់​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​១៦ មីនា​នេះ​ថា កំណាត់​ផ្លូវ ២​ខ្សែ​នេះ ជា​គម្រោង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់ លោក​ឃួ​ង ស្រេង ជា​អភិបាល​រាជធានី ដោយ​ប្រើប្រាស់​ពេលវេលា​នៃ​ការ ស្ថាបនា​ចំនួន​២​ឆ្នាំ ។ ការដ្ឋាន​នេះ​បានចាប់ផ្តើម​ពី​ខែមករា​ឆ្នាំ​២០២១ ហើយ​គ្រោង​និង​បញ្ចប់​នៅ​ខែវិច្ឆិកា​ឆ្នាំ​២០២២​ខាងមុខនេះ ។​

​លោក សាំ ពិសិដ្ឋ បាន​បញ្ជាក់ថា កំណាត់​ផ្លូវ​២​ខ្សែ​ដែល​បាននិងកំពុង​ស្ថាបនា នេះ រួមមាន​៖ ផ្លូវ​ទី​១ ជា​ផ្លូវ​បេតុង​ឆ្អឹង​ដែក​កម្រាស់ ២០​សង់ទីម៉ែត្រ ទទឹងផ្លូវ ១៥​ម៉ែត្រ រៀប​ខឿន​ទ្រូ​វង​ផ្លូវ​បែងចែក​ចរាចរ រៀប​បរ​ឌៀ​រ និង​កា​រ៉ឺ​ឡា​សងខាង ចិញ្ចើមផ្លូវ ទទឹង ២,៥​ម៉ែត្រ មាន​ទទឹង​សរុប​២០​ម៉ែត្រ ប្រវែង​សរុប ៨២៤០​ម៉ែត្រ ចាប់ពី​ផ្លូវជាតិ​លេ​៦​ដល់​ផ្លូវ​គល់ស្ពាន​ឈ្នះ​ឈ្នះ ។
​ដាក់លូ​សងខាង​ផ្លូវ​ទំហំ​១,២​ម៉ែត្រ​ចាប់ពី​ផ្លូវជាតិ​លេ​៦​ដល់​ស្ពាន​ព្រែក​តា​គង់​។ ដាក់លូ​សងខាង​ផ្លូវ​ទំហំ​១,៥​ម៉ែត្រ​ចាប់ពី​ស្ពាន​ព្រែក​តា​គង់​ដល់​ព្រែ​កម្រៀល​។ ដាក់លូ​ប្រអប់​សង់ខាង​ទំហំ​២,៥​ម៉ែត្រ​x២​ម៉ែត្រ​ពីរ​ជួរ​ចាប់ពី​ព្រែ​កម្រៀល ដល់​ផ្លូវ​ខ្សែ​ទី​៣​។ ដាក់លូ​ប្រអប់​សងខាង​ផ្លូវ​ទំហំ​១,៥​ម៉ែត្រ​ចាប់ពី​សាលា ព្រែក​រាំង​ដល់​ផ្លូវ​គល់ស្ពាន​ឈ្នះ​ឈ្នះ​។​

​ចំណែក​ផ្លូវ​ទី​២ ជា​ផ្លូវ​បេតុង​ឆ្អឹង​ដែក​កម្រាស់ ២០​សង់ទីម៉ែត្រ​ទទឹងផ្លូវ ១៥​ម៉ែត្រ រៀប​ខឿន​ទ្រូងផ្លូវ បែងចែក​ចរាចរ រៀប​បរ​ឌៀ​រ និង​កា​រ៉ឺ​ឡា​សងខាង ចិញ្ចើមផ្លូវ ទទឹង ២,៥​ម៉ែត្រ មាន​ទទឹង​សរុប​២០ ម៉ែត្រ ប្រវែង​សរុប​៦៩១៦​ម៉ែត្រ ចាប់ពី​ផ្លូវ​ខ្សែ​ទី​២​ត្រង់ចំណុច PK0+830 ដល់​មហាវិថី​ឈ្នះ​ឈ្នះ ។

​ដាក់លូ​សងខាង​ផ្លូវ​ទំហំ​១​ម៉ែត្រ​ចាប់ពី​ផ្លូវ​ខ្សែ​ទី​២​ដល់​មាត់​ព្រែក​តា​គង់ ។ ដាក់លូ​ប្រអប់​ទំហំ​២,៥​ម៉ែត្រ​x២​ម៉ែត្រ ពីរ​ជួរ​ចាប់ពី​មាត់​ព្រែក​តា​គង់​ដល់ ចំណុច​ផ្លូវ​ទំនប់​ឧក​ញ្ញ៉ា​លី​យ៉ុង​ផាត់ ។ ដាក់លូ​សងខាង​ផ្លូវ​ទំហំ​១,៥​ម៉ែត្រ ចាប់ពី​ផ្លូវ​ទំនប់​ឧក​ញ្ញា​លី​យ៉ុង​ផាត់​ដល់​មហាវិថី​ឈ្នះ​ឈ្នះ​៕/PC