ដោយ : ប​.​ជ័យ / បន្ទាយមានជ័យ​: សមត្ថកិច្ច​បាន​បន្ត​ស្រាវជ្រាវ​ករណី​ជនជាតិ វៀតណាម​ម្នាក់​រងរបួស​ឈាម​ស្រោច​ខ្លួន តែ​មិនអាច​និយាយ​ភាសា​ខ្មែរ​បាន ដើម្បី​ស្គាល់​អត្តសញ្ញាណ​និង​មូលហេតុ​នៃ​គ្រោះថ្នាក់​។​

​ករណីនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៧​និង​០០​នាទី​ព្រឹក​នា​ថ្ងៃទី​១៦​ខែកុម្ភ​ឆ្នាំ​២០២២ នៅ​ភូមិ​ស្ទឹង​បត់​សង្កាត់​ផ្សារកណ្ដាល​ក្រុង​ប៉ោយប៉ែត​ខេត្ត បន្ទាយមានជ័យ​។​

​យោង​សមត្ថកិច្ច​នគរបាល​ក្រុង​ប៉ោយប៉ែត​បានអោយដឹងថា មាន​ប្រជាពលរដ្ឋ បាន​រាយការណ៍​ថា បានឃើញ​បុរស​ម្នាក់​នៅលើ​ខ្លួន​ពោរពេញ​ទៅដោយ ឈាម​និង​មាន​ស្នាមរបួស ដូច្នេះ កម្លាំង​ប្រចាំ​បញ្ជា​នៃ​អធិការ​រដ្ឋា​ន​ក្រុង ប៉ោយប៉ែត​បាន​ចុះ​ទៅដល់​ភូមិ សង្កាត់​កើតហេតុ ហើយ​នាំយក​ជនរងគ្រោះ​មក កាន់​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត​ដើម្បី​សង្គ្រោះ​ព្យាបាល​របួស​។​

​សមត្ថកិច្ច​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​និង​មូលហេតុ​នៃ​ហេតុការណ៍​ជនរងគ្រោះ​ទេ ដោយសារ​ជនជាតិ​វៀតណាម​រងគ្រោះ​នោះ​មិនអាច​និយាយ ភាសា​ខ្មែរ​បាន ។​

​ករណី​នេៈ មកទល់​ថ្ងៃត្រង់​ថ្ងៃ​ដដែល ជំនាញ​នឹង​ប៉ុស្តិ​កុំ​ធ្វើការ​ស្រាវជ្រាវ​រករឿង ហេតុផល​នឹង​ជនសង្ស័យ​ដែល​ប្រព្រឹត្ត​មកលើ​ជន​រង​គ្រោៈ​ដើម្បី​យកមក​ចាក់​ការបន្ត​តាម​នីតិវិធី ៕​/PC