ដោយបាយ័ន/សៀមរាបៈ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរាចាប់ផ្តើម ដំណើរការជួសជុលសង្គ្រោះខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី ផ្នែកខាងជើង ដែលមានសភាពទ្រុឌទ្រោមធ្ងន់ធ្ងរ ប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។
អាជ្ញាធរជាតិអប្សរាបាននិយាយថា ដោយផ្អែកលើស្ថានភាពខូចខាត របស់ប្រាសាទ ការងារជួសជុលតម្រូវឱ្យអ្នកជំនាញ អនុវត្តតាមបច្ចេកទេស អាណាស្ទីឡូស(Anastylosis) ពោលគឺត្រូវធ្វើការរុះរើតួនៃសំណង់ចេញ ទាំងស្រុង ដើម្បីធ្វើការពង្រឹងគ្រឹះ ពង្រឹងរចនាសម្ពន្ធពាក់ព័ន្ធផ្នែកខាងក្រោម ជួសជុលថ្មដែលបាក់ខូច និងរៀបផ្គុំតួខ្លោងទ្វារឡើងវិញ ដោយរក្សាឱ្យបាន នូវទម្រង់ដើមទាំងស្រុង។
អាជ្ញាធរជាតិអប្សរាបាបញ្ជាក់នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ ដោយជំនាញ បាននិយាយថា ការងារជួសជុលនេះ ត្រូវប្រើពេលវេលាយ៉ាងតិចក៏២ឆ្នាំដែរ៕/PC