ដោយ:សុខុម/ស្ទឹងត្រែង:មានស្ថានីយប្រេងឥន្ធនៈមួយចំនួននៅក្នុងក្រុងស្ទឹងត្រែងបានបិទទ្វារស្របពេលដែលទីផ្សារប្រងពិភពលោកកំពុងឡើងថ្លៃខ្ពស់ ហើយតម្លៃប្រេងឧស្ម័ននៅប្រទេសកម្ពុជាក៏មានតម្លៃហក់ឡើងផងដែរ។ការបិទទ្វារជាបណ្តោះអាសន្ននេះដោយសារតែតម្លៃប្រេងមិនទៀងទាត់។គិតមកទល់ថ្ងៃទី១៥ខែមីនានេះតម្លៃប្រេងមួយចំនួនបានកើតឡើងជាងប្រាំពាន់រៀលក្នុងមួយលីត្រដែលខុសពីប៉ុន្មានថ្ងៃមុនសម្រាប់ខេត្តស្ទឹងត្រែង។
តម្លៃប្រេងហក់ឡើង បានធ្វើឱ្យស្ថានីយប្រេងខ្លះបិទជាបណ្តោះអាសន្នដោយសារតម្លៃឡើងចុះ(រូបថត សុខុម)
តាមការឲ្យដឹងពីម្ចាស់ស្ថានីយប្រេងឥន្ធនៈមួយចំនួនដែលបានបើកអាជីវកម្មជាច្រើនឆ្នាំមកហើយនោះបានប្រាប់ឲ្យដឹងថាការលក់ដូរប្រេងឥន្ធនៈនៅក្នុងក្រុងស្ទឹងត្រែងមួយចំនួនត្រូវបានបិទទ្វារជាបណ្តោះអាសន្ន។មូលហេតុដែលបណ្ដាលឲ្យម្ចាស់ស្ថានីយខ្លះម្ដងបិទម្ដងបើកនិងបិទទាំងស្រុងនោះគឺបណ្ដាលមកពីការនាំចូលប្រេងពីក្រៅប្រទេសនិងការលក់ចេញជូនអតិថិជនមិនមានតុល្យភាពនឹងគ្នា។
តាមការបង្ហើបឲ្យដឹងពីអ្នកលក់ប្រេងបានប្រាប់ថាស្ថានីយលក់ប្រេងធំៗមួយចំនួនដែលមិនបានបិទគឺមកពីការនាំចូលប្រេងពីក្រៅប្រទេសមានក្រុមហ៊ុនមានលុយ។ចំណែកស្ថានីយប្រេងមួយចំនួនដែលបិទនោះគឺការនាំចូលបន្តគ្នាស្របពេលដែលទីផ្សារមានតម្លៃថ្លៃការលក់ចេញមិនចំណេញទើបធ្វើឲ្យផ្អាកលក់ប្រេងមួយរយៈសិន។
ប្រភពដដែលបានប្រាប់ឲ្យដឹងថាកាលពីថ្ងៃទី ១៤ ខែមីនាតម្លៃប្រេងនៅក្នុងក្រុងស្ទឹងត្រែងលក់ចេញតាមស្ថានីយមួយចំនួនដូចជាប្រេងម៉ាស៊ូតតម្លៃ៤ ៥០០រៀលក្នុងមួយលីត្រ,ប្រេងសាំងធម្មតា៤៨០០រៀលស៊ុបពែរ៥.៣០០រៀលនិងឧស្ម័នហ្គាស៣១០០រៀល។
អ្នកលក់ប្រេងនៅក្រុងស្ទឹងត្រែងបានអះអាងថា តម្លៃប្រេងសាំងនឹងហក់ឡើងជាបន្តទៀតខណៈពេលនេះក៏មានអ្នកទិញយកទៅស្តុកទុកផងដែរ៕សរន
តម្លៃប្រេងហក់ឡើង បានធ្វើឱ្យស្ថានីយប្រេងខ្លះបិទជាបណ្តោះអាសន្នដោយសារតម្លៃឡើងចុះ(រូបថត សុខុម)