ដោយៈ​សុផល​/​ភ្នំពេញ​៖​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុ​ជាមាន​វត្ត​មាននៅ​កម្ពុជា​រយៈពេល​៣០​ឆ្នាំ​ហើយ​។​វី​ទ្យា​ស្ថាន​នេះ នឹង ប្រារព្ធ​ខួប​របស់ខ្លួន​នៅ​ចុង​សប្តាហ៍​នា ថ្ងៃទី​១៨, ១៩ និង​២០ ខែមីនា ឆ្នាំ​២០២២ ជាមួយនឹង​ព្រឹត្តិការណ៍​បន្តបន្ទាប់​គ្នា​រយៈពេល​បី​ថ្ងៃ​។​ចុង​សប្តាហ៍​នេះ​ក៏​ត្រូវជា​ថ្ងៃ​នៃ​ទិវា​ហ្វ្រ​ង់​កូ​ហ្វូ​នី ដែល​ត្រូវបាន​ប្រារព្ធ​នៅ​បណ្តា​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​នៅ​ ថ្ងៃអាទិត្យ ទី​២០ ខែមីនា​។​

​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​នឹង​ប្រារព្ធ​ខួប​គម្រប់ ៣០​ឆ្នាំ ក្រោម​ប្រធានបទ​៣០​ឆ្នាំ នៃ​វប្បធម៌​ចែករំលែក ការរួបរួម​នៃ​វប្បធម៌ និង​ការសន្ទនា​​រវាង​កម្ពុជា​និង​បារាំង​។​ព្រឹត្តិការណ៍​ជាច្រើន​នឹង​ត្រូ​ធ្វើឡើង​ដើម្បី​រម្លឹក​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ស្ត្រី និង​បុរស ដែល​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​បាន​បង្កើត​ប្រវត្តិ​សាស្ត្រ​នៃ​ការបង្កើត​៖ គ្រូបង្រៀន អ្នកសិក្សា សិល្បករ ដោយ​មិន​បំភ្លេច​សាធារណជន ដំណាក់កាល​នៃ​ការសម្តែង ឬ​ការអប់រំ និង​ស្ថាប័ន​ដៃគូ​ផ្នែក​វប្បធម៌​ជាច្រើន​ទៀត​ចូលរួម ក្នុង​ផ្ទែ​ប្រទេស​។​

​សេចក្តីប្រកាស​ពត៌មាន​របស់​វិទ្យាស្ថាន​បារាំង បានឱ្យដឹងថា​៖​ឆ្នាំ ២០២២ ជា​ឆ្នាំ​ដើម្បី​អភិវឌ្ឍ និង​ពង្រឹង​ភាពជា​ដៃគូ​សហការ​របស់ខ្លួន​។ ដើម្បី​អបអរ​និង​ជួបជុំ ជុំគ្នា​ឲ្យ​បាន​ច្រើន​កុះករ វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​ផ្តល់ជូន​នូវ​កម្មវិធី​ជាច្រើន ដែល​មិន​ធ្លាប់មាន​ពីមុនមក​នៃ​ព្រឹត្តិការណ៍​វប្បធម៌​ផ្សេងៗ ទាំង​ខាងក្នុង និង​ខាងក្រៅ​អគារ​ដូចជា​៖ ការ​បញ្ចាំងភាពយន្ត​,​ការតាំង​ពិ​ពណ៌​សៀវភៅ​, សិល្បៈ​សម្តែង​, ពិធីបុណ្យ​, វិទ្យាសាស្ត្រ​, បុរាណវិទ្យា​។​

​ពិធី​សម្ពោធ​ចុង​សប្តាហ៍​នៃ​កម្មវិធី​គម្រប់​ខួប​នឹង​ប្រារព្ធ​ធ្វើ​នា​ល្ងាច​ថ្ងៃទី​១៨​មីនា​ក្រោម​វត្តមាន លោក ហ្សា​ក់ ប៉ឺ​ឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លោក គ្រី​ស្ដុ​ហ្វ ហ្សី​ហ្កូ​ដូ (CHRISTOPHE GIGAUDAUT) ទីប្រឹក្សា​សហប្រតិបត្តិការ និង​កិច្ចការ​វប្បធម៌ នៃ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា និង​នាយក​វិទ្យាស្ថាន​បារាំង​៕​សរន