ដោយ៖តារារិទ្ធ/ភ្នំពេញ៖លោកស្រី Manuela Ferro (ម៉ានូអែឡា ហ្វេរ៉ូ)អនុប្រធានធនាគារពិភពលោកទទួលបន្ទប់អាស៊ីខាងកើតនិងប៉ាស៊ីហ្វិកបានអះអាងអំពីជំហរច្បាស់លា​ស់របស់ធនាគារពិភពលោកក្នុងការបន្តគាំទ្ររាជរដ្ឋាភិបាលនូវជំហានយ៉ាងស្វាហាប់ឆ្ពោះទៅសម្រេចបានឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ។

លោកស្រី Manuela Ferro បានអះអាងបែបនេះនៅចំពោះមុខសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងជំនួបសំម្តែងការគួរ សមនិងពិភាក្សាការងារនៅវិមានសន្តិភាពរាជធានីភ្នំពេញនារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែនបានមានប្រសាសន៍ឲ្យដឹងថា៖នៅក្នុងជំនួបនោះលោកស្រី Mandela​ V.Ferro បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងនិងការឆ្លើយតបប្រកបដោយជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ពិសេសការចាក់ស្រោ ចវ៉ាក់សាំងទៅលើប្រជាពលរដ្ឋកម្ពុជាដែលមានអត្រា ខ្ពស់ជាងគេនៅក្នុងអាស៊ីប៉ាស៊ីហ្វិក និងសម្រេចបាននូវការបើកប្រទេសឡើងវិញនៅខែ​វិច្ឆិកាឆ្នាំ ២០២១ ។

លោកស្រី Manuela ក៏បានគោរពជម្រាបជូនសម្ដេចតេជោនិងការប្ដេជ្ញាចិត្តរបស់ធនាគារពិភពលោកក្នុងការបន្តកិច្ចប្រតិបត្តិការដ៏រឹងមាំនិងស្អិត រមួតជាមួយនឹងរាជរដ្ឋាភិបាល កម្ពុជាហើយក៏បានអះអាងអំពីជំហរច្បាស់លាស់របស់ធនាគារពិភពលោកក្នុងការបន្តគាំទ្ររាជរដ្ឋាភិបាលនូវជំហានយ៉ាងស្វាហាប់ឆ្ពោះទៅសម្រេចបានឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ។

ជាការឆ្លើយតបទីមួយសម្តេចតេជោបានជម្រាបជូនលោកស្រី Manuela អំពីអភិក្រមផ្ការីកក្នុងការចាក់វ៉ាក់សាំងស្រោចជូនប្រជាពលរដ្ឋកម្ពុជា ដោយមានប្រសាសន៍ថាការចាក់ ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជាមិនត្រឹមតែបានជួយដល់អាយុជីវិតប្រជាជនកម្ពុជាប៉ុណ្ណោះទេគឺជួយដល់សេដ្ឋកិច្ចកម្ពុជាផងដែរ ។ទីពី.សម្ដេចតេជោបានថ្លែងអំណរគុណ ចំពោះធនាគារពិភពលោកដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អក៏ដូចជាភាពជាដៃគូល្អហើយអ្វីដែលធនាគារពិភពលោកអាចបន្តធ្វើទៀតនោះគឺជំរុញភាពជាដៃគូឲ្យកាន់តែ ខ្លាំងឡើងនិងជំរុញរាល់គម្រោងដែលអាចធ្វើបានដើម្បីរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ។ ទីបី.សម្ដេចតេជោបានជម្រាបជូនលោកស្រី Manuela អំពីអ្វីដែលកម្ពុជាចង់ បានក្នុងឱកាសដែលកម្ពុជាធ្វើជាប្រធានអាស៊ាននោះគឺ ចង់បានឲ្យអាស៊ានបង្កើតស្ថានភាពអំណោយផលបំពេញឲ្យគ្នាទៅវិញទៅមកក្នុងក្របខណ្ឌ AFTA និងក្នុងក្របខ័ណ្ឌ អាស៊ាន បូក ៥​ផង ក៏ដូចជាចង់បានឲ្យរបៀងធ្វើដំណើររបស់ប្រជាជននៅក្នុងតំបន់អាស៊ានមានលំហូរល្អ ៕