ឆ្នាំជូត
រាសីល្អជាមធ្យម។យីអ៊ុនរបស់លោកអ្នកមិនសូវគាប់ប្រសើរប៉ុន្មានទេ ព្រោះថាពេលខ្លះមិត្តអាចក្លាយជាសត្រូវ មនុស្សល្អប្រែជាអាក្រក់ឡើងមក។ការប្រកបការងារលោកអ្នកឱ្យប្រយ័ត្នកើតជម្លោះវិវាទជាមួយក្រុមមនុស្សភេទផ្ទុយគ្នាដោយប្រការណាមួយ។អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនសូវសមដូចប្រកបប៉ុន្មានទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។
គូស្វាមីភរិយាកើតមានការរកាំចិត្តនិងប្រឆាំងគ្នាច្រើនជាងសព្វមួយដង៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ទាំងស្ត្រីបុរសបើ លោកអ្នកបើជួបបញ្ហាលំបាកនឹងបានធូរស្រាលបន្តិចវិញ ហើយរឿងរាវខ្លះដែលអាក្រក់អាចប្រែមកល្អវិញផង។ថ្ងៃនេះបើលោកអ្នកសម្លឹងលើកិច្ចការងារ ឬ ចុះធ្វើអ្វីមួយនោះនឹងឆ្លើយតបជាផ្លែផ្កាគ្រាន់កក់ក្តៅ។បើជាអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយប្រយ័ត្នឥតការអ្វីសោះនាំរឿងរាវដាក់ខ្លួន ហើយនាំឱ្យជះឥទ្ធិពលអាក្រក់នៅពេលក្រោយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយ និង ផ្អែមល្ហែមចំពោះគ្នាប្រពៃ៕
ឆ្នាំខាល
រាសីស្រុតចុះ។នៅថ្ងៃនេះបើមានបញ្ហាអ្វីលោកអ្នកមិនត្រូវធ្វេសប្រហែសឡើយ ត្រូវប្រយ័ត្នប្រយែងទើបមិនមានបញ្ហាអាក្រក់ណាមួយឈានចូលកើត។ការប្រកបការងារឱ្យប្រយ័ត្នប្រយែងរឿងប្រាក់កាស និងបញ្ហាចាញ់ប្រៀបគេដោយប្រការណាមួយ។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញ និង ហូរចូលមិនទៀងទាត់ ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនអ្វីមួយដោយមិនបានមើលមុខក្រោយឡើយប្រយ័ត្នត្រូវខាតបង់អស់ទ្រព្យពីខ្លួន។
សម្ព័ន្ធស្នេហាកំលោះក្រមុំមិនត្រូវយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើនឡើយនាំកើតតែបញ្ហាល្អក់កករដាក់គ្នាប៉ុណ្ណោះ៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅក្នុងផ្ទះសម្បែងស្ត្រីមេផ្ទះមិនត្រូវមាត់រអ៊ូរទាំច្រើនឡើយព្រោះងាយកើតបញ្ហាចម្រូងចម្រាសជាមួយស្វាមីនាំមានរឿងរាវមិនចេះចប់ មិនចេះហើយ ។ការប្រកបការងារពុំសូវជឿនលឿនទៅមុខទេ ហើយពិសេសងាយទទួលរងការស្តីបន្ទោសពីចៅហ្វាយនាយថែមទៀត ។អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញរស់រវើកគ្រាន់ប្រសើរជាងមុន ហើយផលកម្រៃមានចូលគ្រាន់កក់ក្តៅផ្លូវចិត្ត។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយ ហើយប្រឆាំងគ្នាច្រើនចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយនាំត្រូវឈឺផ្សាផ្លូវចិត្ត៕
ឆ្នាំរោង
រាសីល្អជាមធ្យម។លោកអ្នកគប្បីរក្សាភាពស្ងប់ស្ងាត់ ហើយយកល្អមិនត្រូវតបតជាមួយក្រុមមនុស្សដែលថាស្តីបន្ទោសយើងអាក្រក់ឡើយបើពុំនោះទេនឹងអាចកើតរឿងរាវមិនល្អណាមួយចៀសមិនរួច។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ពិសេសមិនត្រូវប្រកបកិច្ចការងារណាដែលសំខាន់ពេកឡើយពីព្រោះថាផលជាផ្លែផ្កានោះពុំសូវឆ្លើយតបប៉ុន្មានឡើយ។ការប្រកបជំនួញពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមិនមានការជឿនលឿនទៅមុខទេពិសេសងាយមានជម្លោះវិវាទជាមួយគ្នាទៀតផង៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។ទាំងស្ត្រី បុរស ការរស់នៅទោះមានកិច្ចការច្រើនត្រូវបំពេញពិតមែនតែក៏មានភាពសុខដុមនិងក្រុមមនុស្សមានការអាណិតស្រឡាញ់ច្រើនផង ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ដូចនេះផ្តល់ផលល្អក្នុងការធ្វើកិច្ចការងារអ្វីដែលសំខាន់ឬចុះបំពេញកិច្ចការងារអ្វីមួយដែលថ្មីផងដែរ។ អ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់ទៅមុខគួរសម ម្ល៉ោះហើយជាឱកាសការបណ្តាក់ទុនឬធ្វើអ្វីមួយព្រោះតែងហុចផ្លែផ្កាគួរជាទីពេញចិត្ត។
គូស្នេហ៍កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារជាពេលវេលាល្អប្រពៃ៕
ឆ្នាំមមី
រាសីស្រុតចុះ។ស្ត្រីបុរសឱ្យប្រយ័ត្នអារម្មណ៍ និងបញ្ហាត្រចៀកស្រាល ឆាប់ជឿពាក្យញុះញង់ពាក្យសម្តីអ្នកដទៃបង្កើតជារឿងរាវជម្លោះវិវាទ ដោយប្រការណាមួយ។ការប្រកបការងារលោកអ្នកគប្បីប្រយ័ត្នប្រយែងក្រុមមនុស្សពីព្រោះថាងាយបង្កបញ្ហាមកឱ្យផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរត្រូវប្រុងប្រយ័ត្នក្រុមមនុស្សសម្តីផ្អែមល្ហែមបន្តិចព្រោះងាយធ្លាក់ក្នុងកលឧបាយគេណាស់ដែរ។
សម្ព័ន្ធស្នេហាប្រុសស្រីពុំត្រូវផ្តោះផ្តងដោយសម្តីផ្លែផ្កាដាក់គ្នាឡើយប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។នៅក្នុងផ្ទះសម្បែងតែងលេចកើតនូវរឿងរាវរកាំរកូសច្រើន ម្ល៉ោះហើយត្រូវមានការប្រយ័ត្នប្រយែងពាក្យសម្តីពីព្រោះថាងាយផ្ទុះជារឿងរាវណាស់។ដោយឡែកនៅថ្ងៃនេះការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរវិញចូរប្រយ័ត្នគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់របរ។
រីឯបញ្ហាស្នេហាប្រុសស្រីជួបរឿងការយល់ខុសនិងភាពប្រចែប្រច័ណ្ឌចូលលុកលុយមិនស្ទើរដែរទេ៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយ បើចង់ពឹងពាក់ ឬ ខ្ចីរបស់អ្វីមួយពីអ្នកដទៃឃើញថាតែងសម្រេចជោគជ័យ ឬ មនុសុ្សភាគច្រើនអាណិតអាសូរជានិច្ច។ការប្រកបការងារមានភាពសុខដុម និង ក្រុមមនុស្សក៏ជួយជ្រោមជ្រែងច្រើន។អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេតែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនត្រូវអសារបង់ប្រាក់កាសដោយប្រការណាមួយ។
គូស្វាមីភរិយាបើមានរឿងរាវជម្លោះវិវាទ ឬ សូម្បីតែចង់ចែកផ្លូវគ្នាក្តី ហើយចង់ដោះស្រាយបញ្ហាជ្រើសរើសយកថ្ងៃនេះក៏ប្រសើរដែរ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ការរស់នៅមានភាពសុខដុម ហើយចង់ទៅកាន់ទីណាមានតែក្រុមមនុស្សជួយយកអាសានិងស្វាគមន៍រាក់ទាក់។ការប្រកបការងារដំណើរជីវិតរបស់លោកអ្នកគាប់ប្រសើរ ម្ល៉ោះហើយបើចង់ធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខ និងក្រុមមនុស្សជួយជ្រោមជ្រែង។បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញការធ្វើជំនួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃមានភាពធូរស្បើយជាងមុនបន្តិចវិញ ហើយមុខរបរទៀតសោតក៏មានភាពសុខដុមប្រពៃ។
ចំពោះគូស្វាមីភរិយាមានភាពល្អូកល្អិនល្អណាស់ និង សុភមង្គលក្នុងក្រុមគ្រួសារទៀតផង៕
ឆ្នាំច
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកល្អជាមធ្យម ដូចនេះឃើញថាធ្វើអ្វីមិនអាចលោភលន់ឬប្រកាន់ចិត្តឆេវឆាវបានទេបើពុំនោះនឹងទទួលផលអាក្រក់មកវិញជាក់ជាពុំខាន។ការប្រកបការងារលោកអ្នកត្រូវចេះសន្សំសេចក្តីសុខឱ្យបានច្រើន ហើយដាច់ខាតមិនត្រូវពេបជ្រាយឬប្រមាថអ្នកដទៃឡើយព្រោះនោះសុទ្ធសឹងនាំមកនូវក្តីលំបាកដល់អាត្មាខ្លួនឯងវិញប៉ុណ្ណោះ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរត្រូវប្រុងប្រយ័ត្នក្រុមមនុស្សសម្តីផ្អែមល្ហែមបន្តិចព្រោះងាយធ្លាក់ក្នុងកលឧបាយគេណាស់។
សម្ព័ន្ធស្នេហាប្រុសស្រីពុំត្រូវផ្តោះផ្តងដោយសម្តីផ្លែផ្កាដាក់គ្នាឡើយប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំកុរ
រាសីស្រុតចុះ។ក្នុងថ្ងៃនេះលោកអ្នកអាចទទួលរងមនុស្សក្បែរខ្លួនបង្កការរំខាន ឬធ្វើអ្វីមួយនាំជួបប្រទះផលលំបាក ម្ល៉ោះហើយគប្បីអត់ធ្មត់ធ្វើមិនដឹងមិនឮខ្លះទើបប្រសើរ។ការប្រកបការងារមិនផ្តល់ផលល្អសម្រាប់លោកអ្នកសម្រចចិត្តធ្វើអ្វីដែលជារឿងសំខាន់ឬមិនផ្តល់ផលល្អក្នុងការទំនាក់ទំនងកិច្ចការផ្នែកខាងក្រៅឡើយពីព្រោះថាងាយរាំងស្ទះនិងជួបបញ្ហាច្រើន។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទោះទីជិតឆ្ងាយពុំសូវសុខស្រួលខ្លួនប៉ុន្មានទេព្រោះជារឿយៗតែងមានក្រុមមនុស្សអុកឡុកយាយីជានិច្ច។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការល្អក់កករ និង ប្រឆាំងគ្នាធ្វើឱ្យកើតបញ្ហាមិនសូវចេះចប់ទេ៕