ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ: ថ្មីៗនេះក្រុមហ៊ុនឆ្នោតកីឡាជាតិដែលជាដៃគូដ៏សំខាន់របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានផ្ដល់កុំព្យូទ័រចំនួន៤៥គ្រឿង ដែលមានតម្លៃប្រមាណជាង២០.០០០ដុល្លារសហរដ្ឋអាមេរិក ដល់ស្ថាប័នកីឡាដ៏ធំមួយនេះសម្រាប់បម្រើការងាររដ្ឋបាលពិសេសសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
ពិធីប្រគល់នេះ ធ្វើនៅស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានវត្តមានលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិកាគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ ៕