​ដោយ​: សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​: មនុស្ស​បីនាក់​បាន​រងរបួស​ធ្ងន់​ស្រាល​ក្នុង​ហេតុការណ៍​រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​នៅលើ​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​ភូមិ​ទី​៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​៥:២០​ព្រឹក ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២២​។​

​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​លឿង សណ្តោង​រ៉ឺម៉ក​ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ កំពង់ស្ពឺ 4A 0263 បើកបរ​ពី​កើ​តទៅ​លិច​។ លុះ​បើក​មកដល់​ចំណុច​ខាងលើ​ត្រង់​ចំណោទ​លោកយាយ​ម៉ៅ​ពេជ្រនិល បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3E 7397 ដែល​បើកបរ បញ្ច្រាសទិស​គ្នា​ពេញទំហឹង​បណ្តាល​មនុស្ស​បីនាក់​រងរបួស​ធ្ងន់​ស្រាល​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា ក្រោយពី​កើតហេតុ អ្នករងរបួស​ទាំងបី​នាក់​ត្រូវ​រថយន្ត​សាមុយ​ដឹកយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំណែក​រថយន្ត​ទាំងពីរ​គ្រឿង បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕​