​ដោយ​: សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ឲ្យ​ដឹងថា​ការប្រកួត​​បាល់ទាត់​ជ្រើសរើស​ជើងឯក​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ និង​ក្រោម​១៥​ឆ្នាំ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២០ មីនា​ទៅហើយ ។​

​ផ្អែក​តាម​កម្មវិធី​ប្រកួត ពានរង្វាន់​យុវជន​អាយុ​ក្រោម ១៨​ឆ្នាំ នឹង​ចាប់ផ្ដើម​មុន ពោលគឺ​ពីថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២២ រហូតដល់​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០២២ ខណៈ​ពានរង្វាន់​យុវជន​អាយុ​ក្រោម ១៥​ឆ្នាំ នឹង​ចាប់ផ្ដើម​ពី​ទី​២៧ ខែមីនា ឆ្នាំ​២០២២ បញ្ចប់​នៅ​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០២២ ដូចគ្នា​។​

​ពានរង្វាន់​យុវជន​អាយុ​ក្រោម ១៨​ឆ្នាំ មាន​ក្រុម​ចំនួន​៣៩ ចូលរួម​បែង​ចែកចេញជា ៨​ពូ​ល ដោយ​ពូ​ល​ទាំង ៨ មាន​ក្រុម​ចូលរួម​ដូចជា​៖​ពូ​ល A: មាន​ក្រុម វិសាខា​, អាយ​អេស​អាយ ដង្កោ​សែន​ជ័យ​, ភ្នំពេញ​ក្រោ​ន​, សាលា​តម្រង់ទិស​អភិវឌ្ឍន៍​ខាងជើង​, អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​។​​ពូ​ល B: មាន​ក្រុម​បឹងកេត​, ធី​ហ្វី​អា​មី​, សាលា​តម្រង់ទិស​រាជធានី​ភ្នំពេញ​, អគ្គិសនី​កម្ពុជា​, ព្រះខ័ន​រាជ​ស្វាយរៀង​។ ពូ​ល​C: មាន​ក្រុម​សាលា​តម្រង់ទិស​ខេត្តបន្ទាយមានជ័យ​, សាលា​តម្រង់ទិស​ខេត្ត​ប៉ៃលិន​, សាលា​តម្រង់ទិស​ខេត្តបាត់ដំបង​, សាលា​តម្រង់ទិស​ខេត្តកំពង់ឆ្នាំង​, សាលា​តម្រង់ទិស​ខេត្តពោធិ៍សាត់​។​
​ពូ​ល​D: មាន​ក្រុម​សាលា​តម្រង់ទិស​ខេត្ត​ឧ​ត្ត​រ​មានជ័យ​, សាលា​តម្រង់ទិស​ខេត្តសៀមរាប​, អង្គ​រថា​យ​ហ្គឺ​រ​, ក្លិប​បាល់ទាត់​សៀមរាប​, សូល​ទី​ឡួ​អង្គរ​។ ពូ​ល​E: មាន​ក្រុម​សាលា​តម្រង់ទិស​ខេត្តតាកែវ​, គីរីវង់​សុខ​សែន​ជ័យ​, ក្លិប​បាល់ទាត់​ណាហ្គា​វើ​លដ៍​កំពង់ស្ពឺ​, សាលា​កីឡាបាល់ទាត់​ជាតិ​, សាលា​តម្រង់ទិស​ខេត្តកណ្ដាល​។​ពូ​ល F: មាន​ក្រុម​សាលា​តម្រង់ទិស​ខេត្តកោះកុង​, សាលា​តម្រង់ទិស​ខេត្ត​ព្រះសីហនុ​, សាលា​តម្រង់ទិស​ខេត្តកំពត​, សាលា​តម្រង់ទិស​ខេត្ត​កែប​។ ពូ​ល​G: មាន​ក្រុម​សាលា​តម្រង់ទិស​ខេត្តស្វាយរៀង​, សាលា​តម្រង់ទិស​ខេត្ត​ត្បូងឃ្មុំ​, សាលា​តម្រង់ទិស​ខេត្តកំពង់ធំ​, សាលា​តម្រង់ទិស​ខេត្តកំពង់ចាម​, ក្លិប​បាល់ទាត់​ខេត្តព្រៃវែង​។ ពូ​ល H: មាន​ក្រុម​សាលា​តម្រង់ទិស​ខេត្ត​រតនៈគីរី​, សាលា​តម្រង់ទិស​ខេត្តក្រចេះ​, សាលា​តម្រង់ទិស​ខេត្ត​មណ្ឌល​គី​រី​, សាលា​តម្រង់ទិស​ខេត្តព្រះវិហារ​, សាលា​តម្រង់ទិស​ខេត្តស្ទឹងត្រែង​។​

​សម្រាប់​ពានរង្វាន់​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ​វិញ​មាន​ក្រុម​ចំនួន​៣៧​ចូលរួម​បែង​ចែកចេញជា ៨​ពូ​ល​ដូចគ្នា ដោយ​ពូ​ល​ទាំង ៨​មាន​ក្រុម​ចូលរួម​ដូចជា​៖​ពូ​ល A: អាយ​អេស​អាយ ដង្កោ​សែន​ជ័យ​, ភ្នំពេញ​ក្រោ​ន​, សាលា​តម្រង់ទិស​រាជធានី​ភ្នំពេញ​, អគ្គិសនី​កម្ពុជា​, ព្រះខ័ន​រាជ​ស្វាយរៀង​។​
​ពូ​ល B: បឹងកេត​, វិសាខា​, អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​, សាលា​តម្រង់ទិស​ខេត្តកំពង់ឆ្នាំង​, ធី​ហ្វី​អា​មី​។ ពូ​ល C: សាលា​តម្រង់ទិស​ខេត្ត​ឧ​ត្ត​រ​មានជ័យ​, សាលា​តម្រង់ទិស​ខេត្ត​ប៉ៃលិន​, សាលា​តម្រង់ទិស​ខេត្តបាត់ដំបង​,​សាលា​តម្រង់ទិស​ខេត្តបន្ទាយមានជ័យ​,​សាលា​តម្រង់ទិស​ខេត្តពោធិ៍សាត់​។​
​ពូ​ល D: សាលា​តម្រង់ទិស​ខេត្តព្រះវិហារ​, សាលា​តម្រង់ទិស​ខេត្តសៀមរាប​, អង្គ​រថា​យ​ហ្គឺ​រ​, ក្លិប​បាល់ទាត់​សៀមរាប​,​សូល​ទី​ឡួ​អង្គរ​។ ពូ​ល​E: សាលា​តម្រង់ទិស​ខេត្តតាកែវ​,​គីរីវង់​សុខ​សែន​ជ័យ​, ក្លិប​បាល់ទាត់​ណាហ្គា​វើ​លដ៍​កំពង់ស្ពឺ​, សាលា​តម្រង់ទិស​ខេត្តកណ្ដាល​។​​ពូ​ល F: សាលា​តម្រង់ទិស​ខេត្តកោះកុង​, សាលា​តម្រង់ទិស​ខេត្ត​ព្រះសីហនុ​, សាលា​តម្រង់ទិស​ខេត្តកំពត​, សាលា​តម្រង់ទិស​ខេត្ត​កែប​។ ពូ​ល G: សាលា​តម្រង់ទិស​ខេត្តស្វាយរៀង​, សាលា​តម្រង់ទិស​ខេត្ត​ត្បូងឃ្មុំ​, សាលា​តម្រង់ទិស​ខេត្តកំពង់ធំ​, សាលា​តម្រង់ទិស​ខេត្ត​កំពង់​ចាម​,​ក្លិប​បាល់ទាត់​ខេត្តព្រៃវែង​។ ពូ​ល​H: សាលា​តម្រង់ទិស​ខេត្ត​រតនៈគីរី​, សាលា​តម្រង់ទិស​ខេត្តក្រចេះ​, សាលា​តម្រង់ទិស​ខេត្ត​មណ្ឌល​គី​រី​, សាលា​តម្រង់ទិស​ខេត្តស្ទឹងត្រែង​។​

​គ្រប់ការ​ប្រកួត​ក្នុង​ពូ​ល​ធ្វើឡើង​តែ ១​ជើង​ប៉ុណ្ណោះ ហើយ​ក្រុម​លេខ​១ និង​លេខ​២ ប្រចាំ​ពូ​ល​នីមួយៗ​នឹង​បាន​ឡើងទៅ​វគ្គ ១៦​ក្រុម​ចុងក្រោយ ដែល​ត្រូវធ្វើ​ការប្រកួត​ចំនួន ២​ជើង (​ក្នុង​ដី និង​ក្រៅ​ដី​) និង​ចាប់ពី​វគ្គ ៨​ក្រុម​ចុងក្រោយ ប្រកួត​តែមួយ​ជើង​រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​៕​