ប្រែសម្រួលៈបំណង(វ៉េអិនអិចប្រេស)៖ ក្រសួងសុខាភិបាលវៀតណាមកាលពីយប់ថ្ងៃពុធបានប្រកាសអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២៦៧.៥៣៤នាក់នៅ៦២ខេត្តក្រុង។
ខេត្តរាយការណ៍ចំនួឆ្លងខ្ពស់ជាងគេគឺខេត្ត ង៉េអាន( Nghe An)ដែលបន្ថែមអ្នកឆ្លងថ្មី៦៧.៦២៤នាក់ និងខេត្ត ថាញ់ហ័រ(Thanh Hoa)មានអ្នកឆ្លងថ្មី៣១.២២៦នាក់។តួលេខខេត្តទាំងពីរនេះរួមបញ្ចូលទាំងចំនួនឆ្លងការពីប៉ុន្មានថ្ងៃមុនតែទើបប្រកាសបញ្ចូលក្នុងឃ្លាំងទិន្នន័យជាតិ។
បន្ទាប់មកក្រុងហាណូយ មានអ្នកឆ្លងថ្មី២៦.២២០នាក់។
នៅមួយសប្តាហ៍មកនេះ វៀតណាមបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីជាមធ្យម១៦៨.៩៥៤នាក់ក្នុងមួយថ្ងៃ ដោយកើន៣៣ភាគរយធៀបនឹងមួយសប្តាហ៍មុន។
កាលពីថ្ងៃពុធ វៀតណាមក៏ប្រកាសអ្នកស្លាប់ដោយកូវីដ១៩ចំនួន៦២នាក់ថែមនៅ២៤ម៉ោងកន្លងទៅ។
សូមបញ្ជាក់ថា ចាប់តាំងពីកូវីដ១៩មាននៅក្នុងប្រទេសនេះចាប់ពីដើមឆ្នាំ២០២០មក មនុស្សជាង៦,៨លាននាក់បានឆ្លង ៤១.៦០៧នាក់បានស្លាប់និង ជាង៣,៥លាននាក់បានជាសះស្បើយ។តាំងពីមុនមក ប្រជាជនវៀតណាមជិត៨០ភាគរយបានចាក់វ៉ាក់សាំងការពារកូវីដ១៩បានម្នាក់ពីរដូស៕
វៀតណាមកំពុងរងការវាយប្រហារពីអូមីក្រុងបំបាំងកាយប្រភេទBA.2ដែលទោះជាពិនិត្យម៉ាស៊ីនធំក៏មិនដឹងថាវាជាអូមីក្រុងភ្លាមៗដែរ