ដោយ: រ៉ាម៉ន/ភ្នំពេញ: នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានអញ្ជើញជាអធិបតីភាពក្នុង “ពិធីសំណេះសំណាល និងផ្សព្វផ្សាយ ស្ដីពីការងារអនុវត្តន៍គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថ លោកនាយក-នាយករង លោកអធិការរង លោកប្រធានការិយាល័យទាំងប្រាំពីរ ព្រមទាំងប្រជាពលរដ្ឋចំនួន ២០០នាក់ ដែលរស់នៅក្នុងបុរីពិភពថ្មីកំបូល១ មានទីតាំងស្ថិតនៅភូមិស្ងួនពេជ្រ និងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ៕