ដោយ: សរិទ្ធ/ភ្នំពេញ: បុរសជាអ្នកដើររើសអេតចាយម្នាក់ បានស្លាប់ នៅក្នុងបន្ទប់ទឹក បន្ទាប់ពីហូបបាយ និងស្រាជួបជុំគ្រួសាររួច។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ១២:៣០ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមីនាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលំ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ជិត សារុំ អាយុ៣៤ឆ្នាំ មុខរបររើសអេតចាយ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ជាប់កន្លែងកើតហេតុ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មានស្រុកកំណើតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចចុះទៅដល់ពិនិត្យរួចធ្វើកំណត់ហតុ ដើម្បីប្រគល់សពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕