ដោយៈ ទេពមង្គល / ភ្នំពេញ: ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានប្រកាសជូនព័ត៌មានថា បានរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ចំនួន ១៣២នាក់ (លទ្ធផល បញ្ជាក់ដោយ PCR – ប្រភេទអូមីក្រុងទាំងអស់) , ជាសះស្បើយ ៣៧៩ នាក់ និងមិនមានអ្នកស្លាប់ទេ។ ក្នុងនេះ ករណីឆ្លងសហគមន៍ ១២៤នាក់ , ករណីនាំចូលថ្មី ពីក្រៅប្រទេស ចំនួន ០៨នាក់។
គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នេះ កម្ពុជា មានអ្នកឆ្លងសរុប ១៣៤.៦២៤ នាក់ , អ្នកជាសះស្បើយ ១៣០.៤០៧ នាក់ និង អ្នកស្លាប់ ៣.០៤៩ នាក់។ ករណីនាំចូលពី ក្រៅប្រទេស សរុប ២១.១២៩ នាក់៕/V
សូមអានសេចក្ដីជូនព័ត៌មាន ដូចមានខាងក្រោម៖