​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​សម្អាត​បរិស្ថាន​និង​ផ្តល់ព័ត៌មាន​ពី​ការបំពុល​បរិស្ថាន​

817
ចែករម្លែក

​ដោយ​: គង់​ហេង​/​កំពង់ចាម​: អភិបាលក្រុង​កំពង់ចាម បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​សម្អាត​បរិស្ថាន និង​ផ្តល់ព័ត៌មាន​ស្តីពី​ការបំពុល​បរិស្ថាន​គឺ​ដើម្បី​ថែរក្សា​សម្រស់​និង​សោ​ភ័​ណ្ឌ​ភាព​ក្រុង​ជាប់​ដង​ទន្លេមេគង្គ​មួយ​នេះ​ឲ្យ​ស្ថិតក្នុង​ចំណាត់ថ្នាក់​ជា​ក្រុង​«​រំដួល​បី​ទង​»​ជា​រៀងរាល់ឆ្នាំ​។​

​នេះ​ជាការ​អំពាវនាវ​របស់​លោក​ចាន់​ផល្លី​អភិបាលក្រុង​កំពង់ចាម​នៅ​ចំពោះមុខ​មន្ត្រី​ជា​គណ​:​បញ្ជាការ​ឯកភាព​ក្រុង​នៅ​ព្រឹក​ថ្ងៃទី​១១​ខែមិថុនា​ឆ្នាំ​២០១៨​គឺ​បាន​អញ្ជើញ​បុរស​ឈ្មោះ​ព្រំ​ធឿន​អាយុ​៦៣​ឆ្នាំ​ជាជាង​ប៉ះ​កង់​នៅជាប់​របង​សាលាបឋមសិក្សា​ឧ​ត្ត​រ​ក្រុង​កំពង់ចាម​។ឈ្មោះនោះ​បាន​យក​សំរាម​ចាក់​ពង្រាយ​ទឹកភ្លៀង​ហូរ​លើផ្លូវ​ហើយ​ត្រូវ​អ្នកសារព័ត៌មាន​តាម​ប្រព័ន្ធ​ហ្វេ​បុក​ថត​បាន​នូវ​រាល់​សកម្មភាព​ជាក់ស្តែង​កាលពី​ល្ងាច​ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ​២០១៨​។

​លោក​ចាន់​ផល្លី​បានលើកឡើង​ថា​ខណ​:​នេះ​លោក​ព្រំ​ធឿន​បានទទួល​ស្គាល់​នូវ​កំហុស​របស់លោក​ដែល​បាន​យក​សំរាម​ចាក់​ពង្រាយ​លើផ្លូវ​សាធារណ​:​នោះ​ហើយ​។​ជាមួយ​នោះ​ក៏​សូម​សន្យា​បញ្ឈប់​សកម្មភាព​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ទៀត និង​សូម​សន្យា​នឹង​កែ​ប្រែជា​ប្រជាពលរដ្ឋ​ដែល​ចូលរួម​សម្អាត​បរិស្ថាន​។

ប៉ុន្តែ​ទន្ទឹមនឹងនេះ​លោក​អភិបាលក្រុង​សូម​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​និង​ប្រជាពលរដ្ឋ​ទូទៅ​ចូលរួម​សហការ​ថែរក្សា​សម្អាត​បរិស្ថាន​ឲ្យ​បាន​ទាំងអស់គ្នា​គឺ​ប្រយោជន៍​ដើម្បី​ជួយ​ថែរក្សា​សម្រស់​និង​សោ​ភ័​ណ្ឌ​ភាព​ក្រុង​កំពង់ចាម​នេះ​ស្ថិតក្នុង​ចំណាត់ថ្នាក់​ជា​ក្រុង​«​រំដួល​បី​ទង​»​ជា​រៀងរាល់ឆ្នាំ​និង​ឲ្យ​ក្លាយជា​ក្រុង​ទេសចរណ៍​ដ៏​ទាក់ទាញ​។​

​លោក​អភិបាលក្រុង​បានលើកឡើង​ទៀតថា​ប្រការ​សំខាន់​នោះ​គឺ​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​សហការ​ផ្តល់ព័ត៌មាន ស្តីពី​ការបំពុល​បរិស្ថាន​ដូច​ករណី​ខាងលើនេះ ដើម្បី​ឲ្យ​អ្នកប្រព្រឹត្ត​បាន​យល់ និង​កែប្រែ​ឥរិយាបទ​របស់ខ្លួន​ងាក​មក​ចូលរួម​ថែរក្សា​បរិស្ថាន​ឲ្យ​បាន​ទាំងអស់គ្នា​។

បើ​យើង​ទុក​ប ណ្តោ​យ​ឲ្យ​សំរាម​នៅ​រាយមាយ ពាសវាល​ពាសកាល​នោះ គឺ​វា​នឹង​ទៅ​បិទមាត់​លូ ឬ​ប្រព័ន្ធ​លូ​ដែលជា​អ្នករ៉ាប់រង​ធានា​ការបង្ហូរ​ទឹក​កខ្វក់​ចេញពី​ក្រុង​កំពង់ចាម​ក្នុង​ថ្ងៃ ៩.០០០ ម៉ែត្រគូប​នោះ នឹងត្រូវ​ស្ទះ​ចាល់​លិច​ផ្លូវ លំនៅស្ថាន​បងប្អូន​ដូច​ធ្លាប់បាន​ជួបប្រទះ​នាពេល​កន្លងមក​ជាមិនខាន​។​
​ ​
​លោក​ហែម​ចាន់ធូ​អាយុ​៥៥​ឆ្នាំ​ជា​អ្នកព័ត៌មាន​តាម​ប្រព័ន្ធ​សង្គម​ហ្វេ​បុក​ម្នាក់​ដែល​តាមដាន​ករណី​ចាក់ចោល​សំរាម​ពង្រាយ​លើផ្លូវ​ខាងលើ​បាន​ឲ្យ​ដឹងថា សូម​ចូលរួម​គាំទ្រ​នូវ​ចំណាត់ការ​របស់​អាជ្ញាធ​រ​ក្រុង​កំពង់ចាម និង​ការអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សម្អាត​បរិស្ថាន ហើយ​សហការ​ផ្តល់ព័ត៌មាន​ពី​ការបំពុល ឬ​បំផ្លាញ​បរិស្ថាន​។​

ពិសេស​ដែល​បាន​អញ្ជើញ​អ្នកបង្ក​ផលប៉ះពាល់​បរិស្ថាន​លើផ្លូវ​សាធារណ​:​មក​អប់រំ​បែបនេះ ជា​រឿង​ត្រឹមត្រូវ ហើយ​បើ​មិន​រាងចាល​នឹង​អនុវត្តន៍​វិធាន​ពិន័យ​បន្តទៀត​៕S/