ដោយ: ទេពកង្រី/កំពង់ឆ្នាំង: នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ស្រី ម៉ាច មេបញ្ជាការរង និងជាតំណាងលោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង រួមនឹងសហការរីដែលជាក្រុមការងារថ្នាក់ខេត្ត អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ បានចុះនាំយកថវិកា បេឡាមរណៈសង្គ្រោះ ចំនួន ៨.០០០.០០០ រៀល និងលិខិតចូលរួមរំលែកមរណទុក្ខ ប្រគល់ជូនដល់គ្រួសារសពសមាគមអតីតយុទ្ធជនចំនួន ពីរគ្រួសារ នៅស្រុកកំពង់ត្រឡាច ជាប្រភេទនិវត្តជនមួយគ្រួសារ និងពិការមួយគ្រួសារ។
នៅបញ្ចប់ពិធីក្រុមគ្រួសារនៃសពទាំងពីរបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន និងសូមអរគុណជូនពរសម្ដេចជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ និងមានសុខសន្តិភាពលើគ្រប់វិស័យជានិច្ចនិរន្តរ៍តរៀងទៅថ្ងៃអនាគត ៕