​ដោយ​:​សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: តើ​អ្នកដឹង​ទេ​ថា​តាម​ការវាយតម្លៃ​របស់​គេហទំព័រ​ដ៏​ធំ​មួយ​លើ​ពិភពលោក​ឈ្មោះ Stadiumb នោះ​ថា​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោរ​បស់​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​៦​លើ​ពិភពលោក ។​មាន​ពហុ​កីឡដ្ឋាន​ចំនួន​២៣ ជុំវិញ​ពិភពលោក​ដែល​ត្រូវ​វាយតម្លៃថា ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ជាព​ហុប​កីឡដ្ឋាន​ដ៏​ល្អ​ប្រចាំឆ្នាំ​២០២១ (Stadium of the Year 2021)​។ ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​ពហុ​កីឡដ្ឋាន Estadio El Sadar របស់​អេ​ស្ប៉ា​ញ និង​ចំណាត់ថ្នាក់​ក្រោយ​គេ បាន​ទៅ​ពហុ​កីឡដ្ឋាន Q2 Stadium របស់​អាមេរិក​។​

​វិមាន​កីឡដ្ឋាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កើតឡើង​ដោយ​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ដែលជា​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ ក្នុង​ក្របខ័ណ្ឌ យុទ្ធសាស្ត្រ «​ខ្សែក្រវាត់ និង​ផ្លូវ​» ក្រោម​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ទឹកប្រាក់​ប្រមាណ ១,១​ប៊ី​លាន​យ័ន ត្រូវ​នឹង​ប្រមាណ ១៥០​លាន​ដុល្លារ អាមេរិក​។ សំណង់​នេះ​សាងសង់​លើ​ផ្ទៃដី​ទំហំ ១៦,៤ ហិកតា ផ្ទៃក្រឡា​សំណង់ អគារ ៨៦.០០០ ម៉ែត្រការ៉េ ដែល​អាច​ផ្ទុក​អ្នកទស្សនា​បាន​ចំនួន​៦​ម៉ឺន​នាក់​។

​វិមាន​កីឡដ្ឋាន​នេះ សាងសង់ឡើង​ក្រោម​ទស្សនទាន​ប្រជាសាស្ដ្រ​ជាធំ ដែលជា​គោលដៅ​បម្រើ​សុខុមាលភាព សោភ័ណភាព រក្សា​ប្រព័ន្ធ​អេកូឡូស៊ី និង​បរិស្ថាន​កម្រិត​ខ្ពស់​។ ក្នុងនោះ ធាតុ​ផ្សំ​នៃ​អរិយធម៌​ខ្មែរ​ដ៏​សម្បូរបែប ត្រូវបាន​ដាក់​ជា​ធាតុ​ចូល​ដ៏​សំខាន់​ក្នុង​រូបភាព​សំណង់​ទាំងមូល ដូចជា​៖ រូបរាង​សំពៅ និមិត្តរូប ដៃ សំពះ ដែលមាន​ក្នុង​រចនាបថ​សំណង់​ស្ថាបត្យកម្ម​ខ្មែរ បាន​និម្មិត​ចេញ ជា​ទស្សនីយភាព​ថ្មី ប្លែក និង​អស្ចារ្យ​។ ប៉ម​ខ្ពស់​ទាំងពីរ ដែលមាន​កម្ពស់ ៩៩​ម៉ែត្រ ជា​សក្ខីភាព​នៃ​ថាមពល​ដ៏​រឹងមាំ​នៃ​ស្មារតី​មិត្តភាព សាមគ្គីភាព និង​សន្តិ​ភាពជា​អមតៈ​លើទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​-Olympic Council of Asia (OCA) ក្រោម​ការគាំទ្រ​របស់​គ​ណ​:​ក​ម្មា​ធិ​ការ​អូឡាំពិក​អន្តរជាតិ (IOC) បានសម្រេច​យល់ព្រម និង​អនុញ្ញាតឱ្យ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​យុវជន​អាស៊ី ឆ្នាំ​២០២៩ (Asian Youth Games 2029 AVG 2029) តាម​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​
ពហុ​កីឡដ្ឋាន​នេះ​មិន​ត្រឹមតែ​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ប៉ុណ្ណោះ​ទេ តែ​ជា​កន្លែង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​យុវជន​អាស៊ី ឆ្នាំ​២០២៩ (Asian Youth Games 2029 AVG 2029) តាម​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ទៀតផង ៕​