ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា៖មនុស្សកើតឡើងគ្រាន់តែមានជាតិសាសន៍ និងភាសាខុសគ្នាតែប៉ុណ្ណោះ,ប៉ុន្តែគ្មានអ្នកណាមួយកើតឡើងដោយយកទ្រព្យសម្បត្តិមកជាមួយនោះទេគ្រាន់តែកើតឡើងវាស្ថិតនៅក្នុងស្ថានភាពខុសក្នាអ្នកខ្លះកើតក្នុងគ្រួសារ អ្នកមាន,អ្នកខ្លះកើតនៅក្នុងគ្រួសារអ្នកក្រតែប៉ុណ្ណោះប៉ុន្តែមិនមានអ្នកណាស្ពាយទ្រព្យសម្បត្តិ មកជាមួយនោះទេ។សំខាន់បំផុតគឺឱកាសដែលយើងបានផ្ដល់ឱ្យគេ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះនៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការភូមិកុមារ SOS ព្រៃវែងនាព្រឹកថ្ងៃទី១៧ ខែមីនា ២០២២ ដែលសមិទ្ធផលមួយថ្មីទៀត នៃកិច្ចសហប្រតិបត្តិ​ការរវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ទៀតថា៖«បើទោះបីជាបានកើតមកហើយត្រូវបានគេបោះបង់ចោលឬឪពុកម្ដាយស្លាប់ចោលយក មកថែទាំនៅក្នុងមណ្ឌលនានាពួកគេពិតជាអភ័ព្វ។ប៉ុន្តែជាសំណាងរបស់ពួកគេមានពួកយើងជាមនុស្សចាស់ថែទាំពួកគេដែលថ្ងៃក្រោយពួកគេអាចវិវត្តន៍ខ្លួនទៅជាអ្នកទៅដឹកនាំប្រទេសក៏មាន។យើងពិនិត្យមើលមេដឹកនាំប្រទេសសព្វថ្ងៃមិនថាខ្ញុំមិនថាសម្ដេចក្រឡាហោមសខេងមិនថាបងជៀម យាបយនឹងមេដឹកនាំដទៃទៀតទេ។ពួកយើងកើតឡើងក្នុងសម័យនោះកើតក្នុងដំណាក់កាលសង្រ្គាម ក្នុងដំណាក់កាលកន្ទុយអាណានិគមរបស់បារាំង យើងកើតនៅក្នុងស្ថានភាពដ៏លំបាក និងស្វែងរកនូវការសិក្សាដ៏លំបាក ទម្រាំនិងមានថ្ងៃនេះយើងបានឆ្លងកាត់នូវ ការលំបាកច្រើន,ជីវិតជាកូនសិស្សលោក,ជីវិតជាកូនអ្នកក្រគឺជួបការលំបាកក៏ប៉ុន្តែការខិតខំប្រឹងប្រែងរបស់យើងបានក្លាយខ្លួនជាមេដឹកនាំប្រទេស»។

ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្រ្តីបានប្រកាសជាថ្មីថាសម្តេចនឹងធ្វើនាយកមន្ត្រីរហូតដល់សម្តេចឈប់ចង់ធ្វើចង់អ្នកណាថាអីក៏ថាទៅ។សម្តេចបន្តថាសម្តេចបាននិយាយពីប៉ុន្មានខែមុនមកម្ល៉េះថា សម្តេចធ្វើរហូតដល់ពេលសម្តេចឈប់ចង់ធ្វើ ។ សម្តេចបន្តថាថ្ងៃនេះយើងអាចយល់បានអញ្ចឹងទេចំណុចដែលសម្តេចចង់និយាយមនុស្សទាំងអស់ នៅលើពិភពលោកមិនមែនគ្រាន់តែនៅកម្ពុជានោះទេគឺកើតឡើងស្រាតដូចគ្នា, សម្តេចបន្តថាពេលខ្លះធុញទ្រាន់នឹងការប្រមាថពេក សម្តេចបាននិយាយជាមួយអ្នកដែលមកសន្ទ នាជាមួយស្តេចត្រង់ៗថា៖«ពួកអ្នកឯងមានសំណាងត្រង់ពួកអ្នកឯងកើតក្នុងប្រទេសអ្នកមានតែប៉ុណ្ណោះ,ប៉ុន្តែត្រង់ខួរក្បាលអ្នកឯងមិនប្រាកដជាងពូកែជាងខ្ញុំនៅទេខ្ញុំនិយាយត្រង់ៗបែបនេះដោយសារពួកនោះមកនិយាយបែបប្រដៅយើងតែម្ដង,ដូច្នេះយើងមានតែបកទៅវិញបែបនេះថាអ្នកឯងមានសំណាងត្រង់អ្នកឯងបានកើតនៅក្នុងប្រទេសអ្នកមានដូច្នេះអ្នកឯងមានសិទ្ធិនិយាយប្រដៅខ្ញុំគ្រប់បែបយ៉ាង,ប៉ុន្តែខួរក្បាលអ្នកឯងមិនប្រាកដថាពូកែជាងខ្ញុំទេព្រោះមនុស្សកើតឡើងគឺមានខួរក្បាលមានភ្នែកមានច្រមុះដូចគ្នាទេគ្រាន់តែប្រទេសយើងវាស្ថិតនៅក្នុងប្រទេសអ្នកក្រ ។ ប៉ុន្តែអ្នកខ្លះកើតនៅក្នុងប្រទេសអ្នកមានខួរក្បាលក៏ឡប់ដែរ…» ។

សម្តេចតេជោ ហ៊ុន សែន​ បានបន្តថា៖ទោះបីអ្នកណាអោយតំលៃឬមិនឲ្យតម្លៃបញ្ហាស្នូលធំបំផុតរបស់យើងគឺការដោះស្រាយបញ្ហាជាក់ស្តែងដូចជាករណីកូវីដ ។បើប្រៀបធៀប ជាមួយនឹងសកម្មភាពកម្ពុជាប្រកាន់យក កម្ពុជាជាប្រទេសមួយក្រប៉ុន្តែកម្ពុជាបានបាក់សាំងជាង ៩២ ភាគរយនៃប្រជាពលរដ្ឋនៅទូទាំងប្រទេសហើយកំពុងដំណើរការចាក់ឲ្យ ក្មេងអាយុ ៣​​ ឆ្នាំទៅ ៤ ឆ្នាំដែលរហូតមកដល់ពេលនេះចាក់បានជិត ៥០ ភាគរយនៃចំនួនកុមាររួចហើយ ៕