ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រដ្ឋបាលបៃដិនបានបញ្ជូនឱ្យយុទ្ធជនអ៊ុយក្រែនរួចហើយនូវឧទ្ធម្ភាគចក្រ Mi-17 ចំនួន៥គ្រឿង មីស៊ីលប្រឆាំងរថក្រោះចាវើលីន(Javelin) ២.៦០០ពាន់ដើម និងរថយន្តហាំវី( Humvees)៧០ គ្រឿង រួមជាមួយនឹងគ្រាប់កាំភ្លើងចំនួន ៤០ លានគ្រាប់ ព្រមទាំងអាវុធធុនតូចរាប់រយដើមទៀត នេះបើយោងតាមបញ្ជីដែលទទួលបានដោយវេបសាយ ដេល្លីម៉េល។
ខណៈអ៊ុយក្រែនកំពុងព្យាយាមយ៉ាងលំបាកដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្សីអាម៉េរិកបានបង្ហាញឱ្យដឹងនូវជំនួយយោធាមានចំនួនប៉ុន្មានដែលត្រូវបានចែកចាយពីឃ្លាំងអាវុធរបស់មន្ទីរបញ្ចកោណ។
ប្រធានាធិបតី ចូ បៃដិន បានបង្ហាញកញ្ចប់ជំនួយបន្ថែមទៀតដើម្បីជួយអ៊ុយក្រែនកាលពីថ្ងៃពុធទី១៦មីនា រួមមានប្រព័ន្ធមីស៊ីលប្រឆាំងរថពាសដែក ដ្រូន និងអាវុធធុនតូច ៧.០០០ ដើមប៉ុន្តែលោកនៅតែស្ថិតក្រោមសម្ពាធក្នុងការជួយលើសពីជំនួយទាំងនេះ រួមទាំងការជួយប៉ូឡូញបញ្ជូនយន្តហោះចម្បាំង MiG-29 ឱ្យទៅអ៊ុយក្រែន។
លោកបាននិយាយថា “យើងនឹងផ្តល់ឱ្យអ៊ុយក្រែននូវអាវុធដើម្បីប្រយុទ្ធនិងការពារខ្លួនឆ្លងកាត់ថ្ងៃដ៏លំបាកទាំងអស់នៅខាងមុខ”។
ក្រោយមកនៅថ្ងៃពុធដដែល លោកបៃដិនបានថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះការឈ្លានពានរបស់ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ដោយប្រកាសមេដឹកនាំរុស្ស៊ីថាជា “ឧក្រិដ្ឋជនសង្គ្រាម”។
ខណៈប្រទេសផ្សេងទៀតចែកចាយអាវុធរបស់ពួកគេដោយបើកចំហ មន្ទីរបញ្ចកោណនៅតែបិទមាត់ជិតឈឹង ដោយសារខ្លាចបញ្ចេញឱ្យគេដឹងអស់ពីសមត្ថភាពរបស់អ៊ុយក្រែន។
ប៉ុន្តែបញ្ជីមួយដែលផ្សព្វផ្សាយដល់សភា ហើយក្រោយមកត្រូវបានចេញផ្សាយដោយសេតវិមាន បានរៀបរាប់លម្អិតអំពីជំនួយដែលអាម៉េរិកបានបញ្ជូនទៅដល់អ៊ុយក្រែនមកទល់ពេលនេះ មានដូចជា ៖
– មីស៊ីលប្រឆាំងយន្តហោះ Stinger ៦០០ ដើម
– មីស៊ីលប្រឆាំងរថក្រោះ Javelin ប្រមាណ ២.៦០០ ដើម
– ឧទ្ធម្ភាគចក្រ Mi-17 ចំនួន ៥ គ្រឿង
– នាវាល្បាត ៣ គ្រឿង
– រ៉ាដាតាមដានដើម្បីប្រឆាំងគ្រាប់កាំភ្លើងធំនិងប្រឆាំងដ្រូនចំនួន ៤ គ្រឿង
– គ្រាប់កាំភ្លើង ៤០ លានគ្រាប់ បេ ២០០ ដើម កាំភ្លើង ២០០ ដើម និង កាំភ្លើងយន្ត ២០០ ដើម
– រថយន្ត Humvee ៧០ គ្រឿង៕
សេតវិមានបញ្ចេញបញ្ជីជំនួយយោធាដល់អ៊ុយក្រែនកាលពីថ្ងៃពុធ