ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ទៅកាន់លោកបណ្ឌិត DEREJE WORDOFA ប្រធានអង្គការភូមិកុមារ SOS អន្តរជាតិថា៖ការិយាល័យល្អមិនមែនជាអាទិភាពសម្រាប់មន្រ្តីកម្ពុជាទេ,ប៉ុន្តែជម្រកនិងសេចកី្តត្រូវការរបស់កុមារទេដែលជាអាទិភាពរបស់កម្ពុជា​។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងបែបនេះនៅក្នុងឱកាសត្រូវបានអនុញ្ញាតឲ្យលោកបណ្ឌិត DEREJE WORDOFA ប្រធានអង្គការភូមិកុមារ SOS អន្តរជាតិចូលជួបសំដែងការគួសមនិងពិភាក្សាការងារនៅវិមាននារសៀលថ្ងៃទី ១៧ ខែ មីនា ២០២២នេះ ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែនបានឲ្យដឹងបន្ទាប់ពីជំនួបនោះថា៖សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការរីករាយក្នុងភាពជាដៃគូជាមួយអង្គ ការភូមិកុមារ SOS អន្តរជាតិដោយសម្តេចបានបានបញ្ជាក់ថាចំណងទាក់ទង ២០​ មិនមានការថយចុះបានបង្ហាញនូវភាពរឹងមាំនៃភាពជាដៃគូរបស់អង្គការភូមិកុមារ SOS អន្តរ ជាតិនិងរាជរដ្ឋាភិបាលកម្ពុជា ។

សម្ដេចតេជោមានប្រសាសន៍ថានៅលើពិភពលោកយើងនេះមិនមានប្រទេសណាដែលមានកុមាររងគ្រោះខ្លាំងជាងប្រទេសកម្ពុជានោះទេ តែទោះជាយ៉ាងណាក៏ដោយកម្ពុជាមិន អនុញ្ញាតឲ្យកុមារកម្ពុជាអត់បាយនោះទេ ។សម្តេចបានសង្កត់ធ្ងន់ថា៖« ការិយាល័យល្អមិនមែនជាអាទិភាពសម្រាប់មន្ត្រីកម្ពុជាទេប៉ុន្តែជម្រកនិងសេចកីត្រូវការរបស់កុមារទេដែល ជាអតិភាពរបស់កម្ពុជា»។

សម្ដេចតេជោក៏បានឯកភាពជាមួយប្រធានអង្គការភូមិកុមារ SOS អន្តរជាតិ លើការមើលថែរក្សាអប់រំកុមារធ្វើយ៉ាងណាឱ្យពួកគាត់មានចំណេះវិទ្យាអាចរកការងារធ្វើនិងអាចបម្រើ ការងារឬអាចប្រកបអាជីវកម្មតាមក្តីសុបិន្តរបស់ពួកគាត់ ។

លោកបណ្ឌិត DEREJE WORDOFA បានជម្រាបជូនសម្ដេចតេជោថាអង្គការលោកមានកិត្តិយសណាស់ដែលបានសម្ដេចអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការភូមិកុមារ SOS ខេត្តព្រៃវែង ។ លោកពិតជាមានសេចកី្តរំភើបយ៉ាងខ្លាំងជាមួយនឹងសុន្ទរកថារបស់សម្ដេចតេជោដែលឆ្លុះបញ្ចាំងអំពីការបារម្ភនិងការយកចិត្តទុក ដាក់ដល់សុខមាលភាពនិងអនាគតរបស់កុមារ ។

ឆ្លៀតក្នុងឱកាសនេះលោក​ DEREJE WORDOFA បានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោជូនចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានអនុ ញ្ញាតឲ្យអង្គការភូមិកុមារ SOS​​ អន្តរជាតិធ្វើជាដៃគូកន្លងមកហើយដៃគូនេះទៀតសោតបានអនុញ្ញាតឲ្យអង្គការមានដំណើរការកាន់តែខ្លាំងឡើងក្នុង រយៈពេល ២០ ឆ្នាំកន្លងមកនេះក្នុងការបំពេញបេសក កម្មជួយដល់កុមារនឹងផ្ដល់ជូនកុមារនូវក្រុមគ្រួសារនិងកី្តស្រលាញ់ការមើលថែទាំនិងជាពិសេសការអប់រំដើម្បីជួយដល់កុមារទាំងនោះឲ្យបានប្រែក្លាយសុបិនរបស់គេក្លាយជាការពិត។លោកក៏បានធ្វើការប្ដេជ្ញាជូនសម្តេចតេជោថាអង្គកា រអេសអូ អេសនិងប្រឹងប្រែងបន្ថែមទៀតដើម្បីជួយដល់កុមារឲ្យកាន់តែច្រើនឡើងក្នុងការសម្រេចបាននូវក្តីសុបិន្តរបស់គេ ៕