ដោយៈ ទេពកង្រី/កំពង់ឆ្នាំង: មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ឆ្នាំងបានចុះពិនិត្យព្យាបាលនិងចែកថ្នាំសម្រាប់ព្យាបាលសត្វគោក្របី ដល់ប្រជាពលរដ្ឋចំនួនបួនភូមិនៅ ឃុំច្រណូក ស្រុកកំពង់លែង ។
អនុប្រធានការិយាល័យ ផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង លោក ហ៊ុនលី បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីប្រធានមន្ទីរកសិកម្មក៏ដូចជាប្រធានការិយាល័យលទ្ធកម្មនិងបសុព្យាបាល ខេត្តដែលបានទទួលព័ត៌មានថានៅឃុំច្រណូកមានគោក្របីរបស់ប្រជាពលរដ្ឋកើតជំងឺអុតក្តាមថ្ងៃនេះមន្ត្រីនៃការិយាល័យលទ្ធកម្ម និងបសុព្យាបាលខេត្ត បានចុះមកពិនិត្យនិងព្យាបាលសត្វគោក្របី របស់ប្រជាពលរដ្ឋ នៅក្នុងឃុំច្រណូកដែលកំពុង កើតជំងឺអុតក្តាម ។
ក្នុងឱកាសនេះមន្ត្រីជំនាញបានពន្យល់ណែនាំនិងបង្ហាញពីវិធីព្យាបាលគោក្របីជូនដល់ប្រជាពលរដ្ឋ ។មន្ត្រីក៏បានចែកនូវ ថ្នាំ ម្លូមេទីឡែន ដល់កសិករដែលមានសត្វឈឺចំនួន ១២០ដប ដល់ប្រជាពលរដ្ឋកសិករ ១២០នាក់សម្រាប់យកទៅ ព្យាបាលដោយខ្លួនឯង។ ក៏បានផ្ដល់ថ្នាំសម្រាប់ព្យាបាល ផ្តល់សេរ៉ាងនិងម្ជុល ដល់មន្ត្រីពេទ្យសត្វភូមិចំនួនបួននាក់ ដែលមកពីភូមិឯលិច ភូមិកណ្ដាល ភូមិធ្លក និងភូមិកង្កែប ផងដែរ៕សរន