១៣​នាក់​ស្លាប់​និង​៣១ នាក់​រងរបួស​នៅក្នុង​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​កា​ប៊ុល​

3277
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយថា​អ្នក​វាយប្រហារ​អត្តឃាត​ម្នាក់​បាន​បំផ្ទុះ​គ្រាប់បែក​កាលពី​ថ្ងៃ​ចន្ទ​ទី​១១​មិថុនា​នៅពេលដែល​បុគ្គលិក​រដ្ឋាភិបាល​បាន​កំពុង​ឈរ​រងចាំ​ជិះ​រថយន្តក្រុង​ត្រឡប់ទៅផ្ទះ​របស់​ពួកគេ​វិញ ក្នុងអំឡុងពេល​ខែ​បុណ្យ​រ៉ា​ម៉ា​ដន​​ដោយបាន​សម្លាប់​មនុស្ស​យ៉ាងតិច​ចំនួន​១៣​នាក់​និង​រងរបួស​៣១ នាក់​។​

​ក្រុម​រដ្ឋ​អ៊ីស្លាម បានប្រកាស​ទ​ទួ​ស​ខុសត្រូវ​ចំពោះ​ការវាយប្រហារ​ចុងក្រោយ​បំផុត​នេះ​នៅ​ទីក្រុង​កា​ប៊ុល ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន គឺ​មួយថ្ងៃ​នៅមុន​ពេល បទ​ឈប់​បាញ់​​ដាច់ដោយឡែក​របស់រ​ដ្ឋា​ភិ​បាល​ជាមួយនឹង​ក្រុម​តា​លី​បង់​ចាប់ផ្តើម​អនុវត្ត​។​

​ប៉ូលិស​បាន​និយាយប្រាប់​សារព័ត៌មាន​AFP​ថា ការ​បំផ្ទុះ​នេះ​បាន​កើតឡើង​នៅ​ច្រកទ្វារ​នៃ​ក្រសួង​ស្តារនីតិសម្បទា និង​អភិវឌ្ឍន៍ជនបទ​នៅ​ទីក្រុង​កា​ប៊ុល​។​

​លោក Faridoon Azhand អ្នកនាំពាក្យ​របស់​ក្រសួង​នេះ បាន​និយាយថា ក្រុម​បុគ្គលិក​រដ្ឋ​បាន​ជួបជុំគ្នា​នៅ​ច្រកចូល​បរិវេណ​នៃ​ក្រសួង​នេះ​ដើម្បី​រង់ចាំ​ជិះ​រថយន្ត​​ក្រុង​ទៅផ្ទះ​វិញ នៅពេលដែល​អ្នក​បំផ្ទុះ​គ្រាប់បែក​នេះ បាន​បំផ្ទុះ​គ្រាប់បែក​នៅ​ហ្វូងមនុស្ស​នោះ ៕​ដោយ​៖​សុខា​/sn

មនុស្ស​១៣​នាក់​ស្លាប់​និង​៣១​នាក់​រងរបួស​នៅក្នុង​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​កា​ប៊ុល​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ថ្ងៃ​ចន្ទ​