ការផ្ទុះ​ជំងឺគ្រុនឈាម​បង្ក​ការព្រួយបារម្ភ​ខ្លាំង​នៅ​ទីក្រុង​ហាណូយ

1410
ចែករម្លែក

​ករណី​ជំងឺគ្រុនឈាម​ជិត​៥.៣០០​ករណី ត្រូវបាន​រាយការណ៍​នៅក្នុង​និង​នៅ​ជុំវិញ​ទីក្រុង​ហាណូយ​រហូតមកដល់​ឆ្នាំនេះ ដោយមាន​ករណី​ជំងឺគ្រុនឈាម​ជាង​១.១០០​ករណី ត្រូវបាន​រាយការណ៍​កា​លពី​សប្តាហ៍​មុន​។ នេះ​បើ​យោងតាម​ក្រសួងសុខាភិបាល​វៀតណាម​។​

​មន្ទីរពេទ្យ​ជាតិ​វៀតណាម​នៅ​ទីក្រុង​ហាណូយ បានទទួល​អ្នកជំងឺ​២០០​នាក់​ក្នុង​មួយថ្ងៃ អស់​រយៈពេល​ជាង​២​សប្តាហ៍​មកនេះ ដោយ​ចំនួន​នេះ​មានការ​កើនឡើង​ជាង​៤​ដង បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​លោក ង្វៀន វាន់ កិ​ញ ប្រ​ធានា​មន្ទីរពេទ្យ បាន​និយាយប្រាប់​វេ​ប​សាយ VnExpress ថា ក្រុម​វេជ្ជបណ្ឌិត​មានការ​ព្រួយបារម្ភ​អំពី​ចំនួន​អ្នកស្លាប់​កើនឡើង ដែល​បង្កឡើង​ដោយ​ការ​ដាច់​សរសៃឈាម​ខួរក្បាល​។ អ្នកជំងឺ​ចំនួន​៥​នាក់ បាន​ស្លាប់ ដោយសារ​ការ​ដាច់​សរ​សៃ​ឈាម​ខួរក្បាល រហូតមកដល់​ឆ្នាំនេះ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុនៗ គឺ​តែ​ម្នាក់​ឬ​២​នាក់ បាន​ស្លាប់ ។

​ក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំនេះ មនុស្ស​ជាង​៤៥.០០០ នាក់​បាន​មាន​ជំងឺគ្រុនឈាម​នៅ​វៀតណាម គឺ​កើនឡើង ០,៣​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន​។ មនុស្ស​១៥​នាក់​បាន​ស្លាប់ ដោយ​កើនឡើង​ចំនួន​២​នាក់ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន ។​នេះ​បើ​យោងតាម​តួលេខ​ផ្លូវការ​ពី​ក្រសួងសុខាភិបាល​វៀតណាម​៕ ដោយ៖សុខា

ក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំនេះ មនុស្ស​ជាង​៤៥.០០០ នាក់​បាន​មាន​ជំងឺគ្រុនឈាម​នៅ​វៀតណាម

ទីតាំងផ្សាយពាណិជ្ជកម្ម