ពេលនេះ មានប្រទេសចំនួន២ ហើយរួមមាន ហ្វីលីពីន និងម៉ាឡេស៊ីដែលបានប្រកាសពីចំនួនអត្តពលិករបស់ខ្លួនជាផ្លូវការក្នុងការចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម (The 31st Southeast Asian Games) ។
ពេលនេះម្ចាស់ផ្ទះវៀតណាមបានបញ្ជាក់ថាមានអត្តពលិកប្រមាណ៧,០៣៧នាក់ត្រូវបានចុះឈ្មោះក្នុងបញ្ជីបឋម ពីប្រទេសចំនួន ១១ក្នុងតំបន់ ជាក់ស្តែងវៀតណាមខ្លួនឯងផ្ទាល់ រំពឹងថា នឹងមានអត្តពលិករហូតដល់ ១,១០៤នាក់។