ដោយៈ រ៉ាម៉ន / ភ្នំពេញៈ នៅល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាឯកភាពខណ្ឌ បានសហការជាមួយ កម្លាំងសមត្ថកិច្ចប៉ូលិស នៃការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានចុះអន្តរាគមន៍ បាញ់ទឹកពន្លត់អគ្គិភ័យ នៅទីតាំងខុនដូ ដាយមិនធ្វីន ថោវើ ស្ថិតនៅក្នុងទីក្រុងកោះពេជ្រ ផ្លូវសុភមង្គល សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ក្រោយអន្តរាគមន៌ពន្លត់ បានទាន់ពេលវេលានោះ អគ្គិភ័យខាងលើ បានរលត់ជាស្ថាពរ មួយរយភាគរយ នៅវេលាម៉ោង ១៩:០០ នាទី ថ្ងៃ ខែ ឆ្នាំដដែល ហើយ ចំពោះមនុស្សដែល បានជាប់ នៅលើអគារខុនដូខាងលើនោះ ត្រូវបានជួយសង្គ្រោះបានទាំងស្រុង ពោលគឺ ពុំមានមនុស្សណាម្នាក់ រងរបួស ឬបាត់បង់ជីវិតឡើយ ។
ជាមួយគ្នានោះ លោកអភិបាលខណ្ឌចំការមន សូមថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅ ដល់ កម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំប្រឹងប្រែង យ៉ាងញាប់ដៃញាប់ជើង ចុះមកជួយ អន្តរាគមន៍ ករណីអគ្គិភ័យខាងលើ ដោយបាញ់ទឹកពន្លត់ និងជួយសង្គោះជីវិតមនុស្ស រួចផុតពីគ្រោះថ្នាក់ផងដែរ៕/V