ដោយ: ភ្នំខៀវ / បាត់ដំបង: សមត្ថកិច្ចជំនាញ ខេត្តបាត់ដំបងបាននាំខ្លួនអ្នកញៀនល្បែងភ្នាល់ទឹកភ្លៀងចំនួន ១៦នាក់ បញ្ជូនទៅតុលាការអនុវត្តតាមវិធានការច្បាប់។
លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាលបានអោយប្រាប់ឲ្យដឹងថា÷ អនុវត្ត តាម បទបញ្ជា របស់លោកឧត្ដម សេនីយ៍ ទោ សាត គឹមសាន ស្នងការ នគរបាលខេត្តបាត់ដំបង នៅថ្ងៃទី ១៦ ខែមី នា ឆ្នាំ ២០២២ នេះកម្លាំង ការិយាល័យ ជំនាញ ររួមជាមួយក្រុមអន្តរាគមន៍បង្ការបង្ក្រាប បានបើកប្រតិបត្តិការបង្ក្រាប ទប់ស្កាត់ករណីលួចលេងល្បែងស៊ីសង ភ្នាល់ ទឹក ភ្ភ្លៀងចំនួន ០២ ទីតាំង និងបានឃាត់ខ្លួនមនុស្សចំនួន ១៦នាក់ រួមជាមួយវត្ថុតាងល្មើសជាច្រើនទៀត។
ប្រតិបត្តិការខាងលើទីតាំង ទី ១ បង្ក្រាបនៅ ក្នុង មូលដ្ឋានភូមិ ព្រៃកូនសេក សង្កាត់ អូរចារ ក្រុងបាត់ដំបង ឃាត់មនុស្ស ៧នាក់ និងទីតាំង ទី ២ ធ្វើឡើងនៅ ត្រង់ភូមិ រំចេក ៤ សង្កាត់ រតនៈ ក្រុងបាត់ដំបង ឃាត់ខ្លួនអ្នកលេងចំនួន ៩នាក់ ដោយឡែកវត្ថុតាងដែលដកហូតក្នុងការបង្ក្រាបមាន: វិទ្យុ ទាក់ទង ចំនួន៦គ្រឿង ទូរសព្ទ័ដៃ ចំនួន ២៥គ្រឿង រថយន្តចំនួន ៤គ្រឿង ម៉ូតូ ៨គ្រឿង ម៉ូតូកង់បីឥណ្ឌា ១គ្រឿងផងដែរ។
នៅល្ងាចថ្ងៃទី ២៧ ខែមីនាម្សិលមិញនេះក្រុមអ្នកញៀនល្បែងភ្នាល់ទឹកភ្លៀងទាំង ១៦នាក់ រួមជាមួយវត្ថុតាង ត្រូវបានការិយាល័យជំនាញ បញ្ចប់ការកសាងសំណុំរឿង និងបន្តបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាមនីតិវិធី៕