ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប. ដែលមានសមាសភាព ៩រូប ដឹកនាំដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប. និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប. បានបើកសវនាការសង្ខេប ដើម្បីដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ចំនួនបី(សំណុំរឿងលេខ០០២ លេខ០០៣ និង លេខ០០៤)ដែលបានប្តឹងជំទាស់ទៅនឹងបញ្ជីបេក្ខជនដំបូងរបស់ គណបក្សភ្លើងទៀននិងគណបក្សឆន្ទៈខ្មែរកាលពីរសៀលថ្ងៃព្រហស្បតិ៍ទី១៧ខែមីនាឆ្នាំ២០២២នៅសាលប្រជុំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។