ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមួយ បានបើកការ ហោះហើរថ្មី មកកម្ពុជា (បាងកក-ភ្នំពេញ)។ នេះជាសញ្ញាវិជ្ជមានថ្មីមួយទៀត សម្រាប់វិស័យដឹកជញ្ជូន ផ្លូវអាកាស និងវិស័យទេសចរណ៍កម្ពុជា។ ស្របពេលនេះ អ្នកជំនាញ បានអះអាងថា នៅពេលការដឹកជញ្ជូនផ្លូវអាកាស ត្រូវបានពង្រីកកាន់តែច្រើន នឹងជំរុញឱ្យការស្ដារ វិស័យទេសចរណ៍ជាតិ កាន់តែមានសន្ទុះ។