ដោយៈសុផល/ភ្នំពេញ៖ KSH mobile App គឺជាកម្មវិធីទូរសព្ទដៃដែលត្រូវបានបង្កើតឡើងដោយអ្នកជំនាញក្នុងវិស័យអប់រំ ដើម្បីរួមចំណែកក្នុងដំណោះ ស្រាយនៃវិបត្តិសង្គមក្នុងការរស់នៅតាមបែបគន្លងថ្មី (New Normal) ខណៈឥទ្ធិពលអវិជ្ជមាននៃវិបត្តិជំងឺកូវីដ១៩ក៏នៅតែបន្តធ្វើឱ្យប្រឈមដល់បញ្ហាមួយចំនួន។
ឆ្លើយតបទៅនឹងបញ្ហាទាំងនេះ KSH mobile App បានផ្តល់ជូនដល់សាធារណជនកម្ពុជា នូវវីដេអូអប់រំខ្លីជាង៥០០ឃ្លីប សម្រាប់ទស្សនាដោយសេរីនៅក្នុងកម្មវិធីទូរសព្ទដៃ ទាំងIOS និង Android របស់ទូរសព្ទ។
លោក ឃីម សុខហេង ស្ថាបនិកនៃកម្មវិធីទូរសព្ទដៃ KSH mobile បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាន កាលពីពាក់កណ្តាលសប្តាហ៍នេះថា ៖នៅពេលដែលយើងមិនមែនជាចំណែកនៃដំណោះស្រាយនោះយើងនឹងក្លាយជាចំណែកនៃបញ្ហា ហើយបញ្ហាសង្គម មិនមែនជាបញ្ហាតែឪពុកម្តាយ កូនៗ ឬយុវជន ឬរដ្ឋាភិបាលតែមួយមុខនោះទេ ប៉ុន្តែវាជាបញ្ហារបស់យើងទាំងអស់គ្នា។
លោកបានបន្តថា ក្នុងនាមលោកជាអ្នកអប់រំ លោកពេញចិត្តក្នុងការចែករំលែកទៅកាន់បងប្អូនប្រជាពលរដ្ឋយើង អំពីដំណោះស្រាយ ដែលអាចឆ្លើយតបនឹងបញ្ហាដែលគាត់កំពុងប្រឈម។ពួកគាត់គ្រប់ខ្នងផ្ទះសុទ្ធតែអាចទទួលបានការអប់រំដូចៗគ្នាស្មើៗគ្នាតាមរយៈនៃការទាញយកកម្មវិធីទូរសព្ទដៃ KSH mobile App មកស្តាប់បានដោយសេរី នូវវីដេអូអប់រំរបស់យើង ដែលបង្ហោះជាបន្ត បន្ទាប់ ។
លោកគ្រូឃីម សុខហេង ក៏មិនមែនត្រឹមតែជាគ្រូរបស់អ្នករាល់គ្នាដែរ តែជាសមាជិកនៃគ្រួសារខ្មែរយើងទាំងអស់គ្នា ដោយយើងនៅក្បែរគ្នា និងជួយគ្នាជានិច្ច ពិសេសគឺតាមរយៈនៃការអប់រំនេះផ្ទាល់តែម្តង។ គួររម្លឹកផងដែរថា កម្មវិធីទូរសព្ទដៃ KSH mobile ដែលផ្តោតសំខាន់ដល់ការ អប់រំ តម្រង់ទិសលើការសិក្សា ការងារ គ្រួសារ និងការលើក ទឹកចិត្តក្នុងការដោះស្រាយបញ្ហាសង្គមនានា ត្រូវបានដាក់ឱ្យប្រើប្រាស់តាំងពីខែ តុលា ឆ្នាំ២០១៩មកម្ល៉េះ។ រហូតមកដល់បច្ចុប្បន្ន កម្មវិធីទូរសព្ទដៃ KSH mobile នេះមានអ្នកទាញយក និងប្រើ ប្រាស់សកម្មជាង ១៨៤ពាន់នាក់ (184000 Subscribers) ខណៈក្រុម ការងារនៃកម្មវិធីទូរសព្ទដៃ KSH mobile នេះរំពឹងទុកថា ត្រឹមដំណាច់ខែមីនាឆ្នាំ ២០២២នេះ នឹងទទួលបានអ្នកប្រើប្រាស់ដល់១លាននាក់។ ជាងនេះទៅទៀត វីដេអូឃ្លីបអប់រំជាង១៥០០ឃ្លីប ត្រូវបានបង្ហោះនៅក្នុងកម្ម វិធីទូរសព្ទដៃ KSH mobile។
ចាប់តាំងពីខែមីនាឆ្នាំ២០២០អង្គការសុខភាពពិភពលោកបានធ្វើការប្រកាសជាសាកលថាពិភពលោកទាំងមូលកំពុងតែជួបនឹងវិបត្តិនៃការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩។ វិបត្តិនេះ មិនត្រឹមតែប៉ះពាល់ដល់បញ្ហាសុខភាពសាធារណៈ តែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែកត្តាសេដ្ឋកិច្ច និងសង្គម ក៏ទទួលផលប៉ះ ពាល់យ៉ាងដំណំផងដែរ៕Ph