ដោយៈប.ខុន/ភ្នំពេញៈ រដ្ឋបាលខេត្តព្រះសីហនុបង្កើតវិទ្យាល័យថ្មីមួយក្រោយពេលសាងសង់អគារសិក្សាមួយខ្នងមានកម្ពស់៣ជាន់ស្មើ៣០បន្ទប់ឱ្យខិតទៅនៅជិតកូនចៅប្រជាពលរដ្ឋនៅក្នុងឃុំទឹកល្អក់ ឃុំទឹកថ្លានិងឃុំសាមគ្គីស្រុកព្រៃនប់ ដែលកន្លងទៅនេះមានត្រឹមអនុវិទ្យាល័យ សិស្សដល់ថ្នាក់វិទ្យាល័យត្រូវ ទៅរៀននៅវាលរេញ ដែលមានចម្ងាយរហូតដល់ប្រមាណជា១០គីឡូម៉ែត្រ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅពេល បន្ទាប់ពីបានអញ្ជើញពិនិត្យមើលការសាងសង់អគារសិក្សានៅក្នុងឃុំទឹកល្អក់ស្រុក ព្រៃនុបខេត្តព្រះសីហនុនាថ្ងៃទី១៨ខែមីនាថា គម្រោងសាងសង់អគារសិក្សា មួយខ្នងមានកម្ពស់បីជាន់ស្មើ៣០បន្ទប់នេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច តេជោ តាមរយៈឧកញ៉ា តុង ចំរើន ដោយគិតមកដល់ពេលនេះសម្រេចបាន លទ្ធផលប្រមាណជាង១០ភាគរយគម្រោងហើយ ជាអគារសម្រាប់សិស្ស វិទ្យាល័យ។
លោកអភិបាលខេត្តបានបញ្ជាក់ថាអគារសិក្សានេះសម្រាប់បម្រើដល់កូនចៅរបស់ប្រជាពលរដ្ឋនៅក្នុងឃុំចំនួនបី គឺឃុំទឹកល្អក់ ឃុំទឹកថ្លានិងឃុំសាមគ្គីសក្រុកព្រៃ នប់ដែលកន្លងទៅមានត្រឹមអនុវិវទ្យាល័យ សិស្សវិទ្យាល័យត្រូវធ្វើដំណើរទៅ រៀនឆ្ងាយនៅវាលរេញ។
លោក ស កក្កដា អភិបាលស្រុកព្រៃនប់បាននិយាយថា នៅឃុំទឹក ឃុំទឹកថ្លា និងឃុំសាមគ្គីកន្លងទៅមានត្រឹមវិទ្យាល័យ សិស្សចូលថ្នាក់វិទ្យាល័យត្រូវធ្វើ ដំណើរមករៀនវិទ្យាល័យនៅវាលរេញដែលមានចម្ងាយប្រមាណជា១០គីឡូម៉ែត្រ៕/PC