ដោយៈបញ្ញាសាស្រ្ត/ភ្នំពេញៈ​ក្នុង​ពិធី​សម្ពោធដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការសាលា​ពុទ្ធិ​កប​ឋ​សិក្សា និង​សមិទ្ធផល​នានា​ក្នុង​វត្ត​ធម្ម​នាថ​ ភូមិធម្មនាថ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២២ លោក ជា ចាន់តូទេសាភិបាលធនាគារជាតិនៃ កម្ពុជាបានមានប្រសាសន៍ថា ​​សន្តិ​ភាពជា​គ្រឹះ​ដ៏​រឹងមាំ​និង​មានតម្លៃ​មហាសាល​នៅក្នុង​អភិវឌ្ឍ​ប្រទេសជាតិ​ដែល​យើង​ម្នាក់ៗ​ត្រូវ​រួម​សាមគ្គី​ថែរក្សា​ការពារ​ឲ្យ​បាន​ដាច់ខាត​។​ជាក់ស្ដែង​ដូច​សមិទ្ធផល​គ្រប់ផ្នែក និង​គ្រប់​វិស័យ​ដែល​បានកកើតឡើង​ជា​បន្តបន្ទាប់​នៅ​ទូទាំងប្រទេស​ទាំង​អាណាចក្រ​និង​ពុទ្ធិ​ចក្រ​គឺ​អាស្រ័យ​ដោយ​កត្តា​សុខសន្តិភាព​និង​នយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល ដែល​ដឹកនាំប្រកបដោយ​គតិបណ្ឌិត​សម្ដេច​តេ​ជោ ហ៊ុន សែន​ដែលជា​បិតា​សន្តិភាព​តែមួយគត់​របស់​កម្ពុជា​។

​លោក ជា ចាន់តូ បាន​បន្តទៀតថា ​ក្រោម​ដំបូល​សន្តិភាព​កម្ពុ​ជាមាន​ឱកាស​គ្រប់គ្រាន់​ក្នុងការ​កសាង​និង​អភិវឌ្ឍន៍​ប្រទេស​លើក​គ្រប់​វិស័យ​។​ជាក់ស្ដែង​ដូចជា​សមិទ្ធផល​នានា​ក្នុង​វត្ត​ធម្ម​នាថ​ដែល​ដាក់​សម្ពោធ​នាពេលនេះ​ជា​សក្ខីភាព​ស្រាប់​។ ដូចនេះ​ដើម្បី​ឲ្យ​កម្ពុជា​នៅតែ​រក្សាបាន​សន្តិភាព និង​ការឯកភាព​ជាតិ សូម​ប្រជាជន​ទាំងអស់​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​ សង្កាត់​នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២​ខាង​មុខ​ឲ្យ​បាន​គ្រប់ៗ​គ្នា​ដើម្បី​ជ្រើសរើស​អ្នក​ដែល​ខ្លួន​ស្រឡាញ់​ចេះ​ផ្ដល់​សេចក្ដីសុខ​និង​ការអភិវឌ្ឍ ។ជាពិសេស​ស្រឡាញ់​សន្តិភាព​! ។​

ក្នុង​ឱកាស​នោះដែរ​លោក ជា ចាន់តូ​ក៏បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​និង​សប្បុរសជន​ទាំងអស់​ពិសេស​សម្ដេច​ព្រះពុទ្ធ​ជ័យ​មុនី ឃឹម​ សន ​ដែលមាន​ទឹក​ព្រះទ័យ ជ្រះថ្លា​ចូលរួមចំណែក​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ការកសាង​សមិទ្ធផល​នានា​និង​សាលា​ពុទ្ធិក​ក្នុង​វត្ត​ធម្ម​នាថ​សម្រាប់​ជួយ​ដល់​ការបណ្តុះ​បណ្តាល​ធនធាន​ព្រះសង្ឃ​ដើម្បី​ពង្រឹង​គុណ​តម្លៃ​និង​គុណភាព​វិស័យ​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា​ឲ្យ​សក្តិ​សមជា​សាសនា​របស់​រដ្ឋ​។​

​លោក ជា ចាន់តូ​ បានចាត់ទុក​ការកសាង​សមិទ្ធផល និង​ការប្រតិបត្តិ​ដ៏​ប្រពៃ​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​ពិ ត ជា បា ន ជួយ​ទ្រទ្រង់ព្រះពុទ្ធសាសនា និង​រួមចំណែក ក្នុងការ​បណ្តុះបណ្តាលធនធានព្រះសង្ឃជាសមណសិស្ស ឲ្យ​កាន់​តែមាន​ឆន្ទៈ ដ៏ មោះ មុត និង​ដ៏​ប្រសើរ ក្នុង ការ បង្កើន គុណ ភាព​និង​សមត្ថភាព​។​

តាម​ការបញ្ជាក់​ពី​លោក ឡង គី​សឹង អភិ​បាស​ស្រុក​សន្ទុក បាន​ឲ្យ​ដឹងថា​ សមិទ្ធផល​ជាច្រើន​នៅតាម​បណ្ដា​វត្ត​ក្នុង​សន្ទុក​លើស​សុទ្ធសឹងតែ​កើត​ចេញ​ទឹកចិត្ត​ជ្រះថ្លា​និង​ការជួយឧបត្ថម្ភ​ទ្រទ្រង់​កសាង​ពី​ឯកឧត្តម ជា ចាន់តូ និង​លោកជំទាវ ខៀវ ស៊ីណា រួមមាន​ ​ដូចជា​ព្រះវិហារ សាលា​ធម្មសភា កុដិ ផ្លូវ​បេតុង​និង​សមិទ្ធផល​នានា​ជាច្រើន​ទៀត​ក្នុងនោះ​រួមទាំង​សមិទ្ធផល​នានា​ស្ថិតក្នុង​វត្ត​ធម្ម​នាថ​ដែល​ដាក់​សម្ពោធ​នាឱកាស​នេះ​ផងដែរ​៕​សរន