ដោយ: សុវណ្ណកុម្ភៈ/ភ្នំពេញ: លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC) បានចេញដំណើរទៅចូលរួមប្រជុំជាមួយនាយបេសកកម្មនៃបណ្ដាប្រទេសអាស៊ានកាលពីថ្ងៃទី១៧ កុម្ភៈ ។
នៅទីក្រុងហាណូយដែលជាកន្លែងប្រារព្វនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ទទួលបន្ទុកនាយបេសកកម្មបានដឹកនាំប្រតិភូកីឡាកម្ពុជាចូលរួមកិច្ចប្រជុំ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារ InterContinental Ha Noi Landmark 72 នៅក្នុងសន្និសីទថ្នាក់ដឹកនាំកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដោយមានវត្តមានតំណាង១១ប្រទេស។
រដ្ឋមន្ត្រីក្រសួងវប្បធម៌-កីឡា-ទេសចរណ៍វៀតណាម លោក Nguyen Van Hung ប្រធានគណៈកម្មាធិការអូឡាំពិកវៀតណាម និងប្រធានស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ វៀតណាមបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូនៃបណ្តាប្រទសអាស៊ីអាគ្នេយ៍ទាំង
អស់៕