ទុស្សេ​បង្គោល​ខ្សែភ្លើង​ឆាបឆេះ​ផ្អើល​ទាំង​ព្រឹក​នៅ​ខណ្ឌចំការមន​

1345
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: ទុស្សេបង្គោល​ខ្សែភ្លើង​ឆាបឆេះ​ផ្អើល​ទាំង​ព្រឹក ស្ថិតនៅតាម​បណ្តោយ​វិថីម៉ៅ​សេទុង កែង​ផ្លូវ​លេខ​១០៥ ក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨​។

​បើតាម​ប្រភពពី​កន្លែង​ន្លែ​ង​កើតហេតុ​ឲ្យ​ដឹងថា ការ​ទុស្សេ​បង្គោល​ខ្សែភ្លើង​បណ្ដោយ​ឲ្យ​ឆាបឆេះ​យ៉ាង​សន្ធោ​សន្ធៅ ចេញពី​ផ្នែក​ខាងលើ​មុន ទើប​ឆ្លង​រាលដាល ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នាំគ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់ និង​បាញ់​ទឹក ទើប​រលត់ទៅវិញ។

​ប្រភព​បន្តថា មុន​កើតហេតុ​គេ​សង្កេតឃើញ មាន​ផ្សែង​ហ៊ុយ​ចេញពី​កាប៊ី​ន​ភ្លើង។

​បន្ទាប់ពី​កើតហេតុនគរបាល​មូលដ្ឋាន រួមទាំង​រថយន្ត​ពន្លត់​អ​គ្កិ​ភ័យ​បាន​ចុះ​អន្តរាគមន៍​ភ្លាមៗ និង​បាន​ទំនាក់​ទំនង​ទៅកាន់ EDC ឲ្យ​បិទ​ចរន្ត​ភ្លើង ។ក្នុងហេតុការណ៍នេះមានការបាញ់ទឹក​អស់​រថយន្ត​មួយគ្រឿង ទើប​គ្រប់គ្រង​ស្ថានការណ៍​បាន​។

​សូមបញ្ជាក់ថា ក្នុង​ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរនៅ​ចំណុច​ខាងលើ មួយរយៈ​ធំ​ផងដែរ​៕ ល​